Join Our Telegram Channel
Ingredients
ក្បាលត្រីឆ្តោរ 1ក្បាល
រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស
ជីជ្រក់ ក្រូចឆ្មា ឬអំពិលខ្ចី ម្ទេស
អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប
Directions
- ក្បាលត្រី ពោះត្រី មានរំអិលច្រើនណាស់ ដូច្នេះត្រូវលាងវាជាមួយអំបិលអោយបានច្រើនទឹក
- ហើយត្រូវកោសពោះត្រីអោយស្អាតល្អ ទើបសម្លមិនមានក្លិនឆ្អាប
- ដាក់ដាំទឹក ពេលទឹកពុះត្រូវដាក់អំបិលចូល បន្ទាប់មកដាក់ រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស (ដំអោយបែក)
- ទុកអោយវាពុះបន្តិចដើម្បីអោយមានក្លិនឈ្ងុយ ទើបដាក់ក្បាលត្រីចូល
- រំងាស់វាបន្តិចព្រោះពោះត្រីស្វិតណាស់ (ប្រហែល 30នាទី)
- ពេលត្រីឆ្អិនល្អហើយ យើងត្រូវដាក់គ្រឿងផ្សំចូល មានទឹកត្រី ស្ករ ម្សៅស៊ុប
- ភ្លក្សរសជាតិតាមចំនូលចិត្ត
- ដួសដាក់ចាន ច្របាច់ក្រូចឆ្មា ហើយដាក់ជីចូលជាការស្រេច