របៀបធ្វើស្ងោរង៉ាំង៉ូវកង្កែប

Join Our Telegram Channel

Ingredients

  • កង្កែបធំៗល្មម 7-8ក្បាល

  • ក្រូចង៉ាំង៉ូវ 3គ្រាប់

  • ផ្សិតចំបើង 300ក្រាម

  • ស្ករ 1ស្លាបព្រាបាយ

  • អំបិល 1ស្លាបព្រាកាហ្វេ

  • ទឹកត្រី 1ស្លាបព្រាបាយ

  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ

  • ដុំស៊ុប 1ដុំ

  • ខ្ទឹមលីង 2ស្លាបព្រាបាយ

  • ជីវ៉ាន់ស៊ុយ 1ដុំ

  • ជីរណានឹងស្លឹកខ្ទឹម

  • គល់ស្លឹកគ្រៃ 2គល់ ស្លឹកក្រូចសើច 3-4សន្លឹក

Directions

  • កង្កែបត្រូវលាងអោយស្អាត រួចទុកទាំងមូលឬកាប់ជា2ក៏បាន ហើយទុកមួយឡែកសិន
  • ចំណែកផ្សិតក៏ដូចគ្នា ត្រូវចិតក្បាលវារួចលាងទឹកអោយស្អាត
  • ត្រូវយកកង្កែបទៅបំពងអោយក្រៀមល្អជាមុនសិន
  • បន្ទាប់មកដាក់ដាំទឹកមួយឆ្នាំងល្មម ពេលទឹកពុះត្រូវដាក់ដុំស៊ុបមួយដុំចូលហើយដាក់គល់ទឹកគ្រៃនឹងស្លឹកក្រូចសើចរួចដាក់ក្រូចង៉ាំង៉ូវចូល (ក្រូចង៉ាំង៉ូវមុនដាក់ត្រូវពុះវាជា2ផង)
  • ពេលទឹកពុះខ្លាំងយើងដាក់កង្កែបចូល ហើយរំងាស់វាប្រហែល 5-10នាទីហើយចាំដាក់គ្រឿងផ្សំខាងលើចូល
  • ភ្លក្សរសជាតិតាមចំនូលចិត្ត​​ បើរសជាតិល្មមហើយចាំដាក់ផ្សិតចូលតាមក្រោយ
  • ពេលដួសញ៉ាំត្រូវថែមជីនឹងខ្ទឹមលីងចូលផង ដើម្បីបង្កើនរសជាតិអោយកាន់តែឆ្ងាញ់