Join Our Telegram Channel
Ingredients
ឆ្អឹងគោ 1 គីឡូក្រាម កាត់ជាដុំតូចល្មម
សាច់យាវគោ 1 គីឡូក្រាម កាត់ជាដុំតូចល្មម
សរសៃគោ 1 គីឡូក្រាម កាត់ជាដុំតូចល្មម
ទឹកត្រី 2 ស្លាបព្រាបាយ
ម្សៅស៊ុប 5 ស្លាបព្រាកាហ្វ
អំបិល 1 ស្លាបព្រាកាហ្វេ
ប៊ីចេង 1 ស្លាបព្រាកាហ្វេ
ស្ករ 4 ស្លាបព្រាបាយ
ទឹក 15 ពែង
ខ្ទឹមស 4 កំពិស, ខ្ទឹមក្រហម 2 ដុំ (ដំអោយបែក)
ខ្ទឹមបារាំង 2 កាត់ជាចំនិត
ប្រេងឆា 1 ស្លាបព្រាបាយ
គល់ស្លឹកគ្រៃ 2 គល់
រំដេង ប៉ុនមេដៃ (ដំអោយបែក)
ស្លឹកក្រូច 4 សន្លឹក
Directions
- យកខ្ទះដាំអោយក្តៅ ចាក់ប្រេងឆាចូល ដាក់ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង គល់ស្លឹកគ្រៃ រំដេង និង ស្លឹកក្រូច ចូលចំពងអោយឈ្ងុយ រួចចាក់ក្នុងទឹកកុំពុងពុះ។
- ដាក់ម្សៅស៊ុប អំបិល ទឹកត្រី ស្ករ និងប៊ីចេងចូលទុកអោយពុះម្តងទៀត។
- ដាក់ឆ្អឹងគោ សរសៃគោ សាច់យាវគោ ចូលរំងាស់ (ឧស្សាហ៍ដួលពពុះចេញផង) 1-2 ម៉ោងរហូតដល់សរសៃ និងសាច់ផុយ (បន្ថែមទឹកប្រសិនបើចាំបាច់)។
- ពេលទទួលទានអាចថែមបន្លែ ស្លឹកខ្ទឹម ជី ម្អម ខ្ទឹមបំពង តាមចំណូលចិត្ត។