Join Our Telegram Channel
Ingredients
លាសសមុទ្រ 1គីឡូ
ប៉េងប៉ោះទុំ 2-3ផ្លែ ម្នាស់ 1ជ្រុង
ជីគ្រប់មុខ ជីវ៉ាន់ស៊ុយ
ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ប្រេងខ្យង
ដុំស៊ុប ខ្ទឹមសនឹងម្ទេសចិញ្រ្ចាំ
Directions
- លាសត្រូវលាងទឹកអោយស្អាត ហើយទុកមួយឡែកសិន។ ប៉េងប៉ោះនឹងម្នាស់ហាន់ដុំៗ
- ដាំខ្ទះអោយក្តៅហើយចាក់ខ្ទឹមសនឹងម្ទេសចិញ្រ្ចាំចូល ឆាអោយឈ្ងុយហើយដាក់ទឹកត្រី ស្ករ ម្សៅស៊ុប អំបិល ប្រេងខ្យង នឹងដុំស៊ុប1ដុំចូល
- ឆាវាអោយរលាយចូលគ្នាហើយចាក់បន្លែចូលទៀត គ្របទុកប្រហែល3-5នាទីដើម្បីអោយឆ្អិនល្អ។ ភ្លក្សរសជាតិតាមការចូលចិត្ត
- ចុងក្រោយចាក់លាសចូល ឆាត្រលប់ទៅមក3-4ត្រលប់ហើយចាក់ទឹកប្រហែល1លីត្រចូល
- បើទុកយូពេកធ្វើអោយស្វិតសាច់លាស ដូច្នេះហើយទុកតែ1ពុះលើកចុះបានហើយ
- ពេលញ៉ាំថែមជីគ្រប់មុខ ឬថែមក្រូចឆ្មាបន្តិចតាមចំនូលចិត្ត។ ម្ហូបនេះពិតជាឆ្ងាញ់ណាស់