Join Our Telegram Channel
Ingredients
គល់ស្លឹកគ្រៃ 2គល់ កាត់កង់ៗ
បង្កងរឺគ្រឿងសមុទ្រ តាមចំនូលចិត្ត
ខ្ទឹមសរ 1ស្លាបព្រាបាយ
តុងយាំ 1ដុំតូច
អំបិល 1ស្លាព្រាកាហ្វេ
ទឹកត្រី 1ស្លាព្រាបាយ
ស្ករ 1ស្លាព្រាបាយ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ស្លឹកជីរណាលាយស្លឹកខ្ទឹម កន្លះចានចង្កឹះ
– រំដេង 1ដុំតូច ស្លឹកក្រូច 2សន្លឹក
ផ្សិតម្ជុលផ្សិតចំបើងរឺត្រ
ពងមាន់ 2គ្រាប់
ក្រូចឆ្មា 1ផ្លែ
ម្ទេស 1ស្លាបព្រាបាយ រឺច្រើនតាមចំនូលចិត្ត
មី 1កញ្ចប់
Directions
- គ្រឿងសមុទ្រធ្វើអោយស្អាតរួចលាងទឹក បន្លែនិងជីលាងឲ្យស្អាតរួចទុកមួយឡែកសិន
- ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយដួសដាក់ចានទុកមួយអន្លើ។ ចំណែកឯរំដេងត្រូវយកទៅដុតឲ្យឈ្ងុយដំឲ្យទក់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូចគ្នា
- ដាក់ដាំទឹកឲ្យពុះបន្ទាប់មកគ្រឿងសមុទ្រ, រំដេង ស្លឹកក្រូចសើចនិងគល់ស្លឹកគ្រៃចូល ពេលវាពុះដាក់តុងយាំចូលកូរឲ្យសព្វ បន្ថែមម្សៅស៊ុប ស្ករ ទឹកត្រី អំបិលនឹងទឹកក្រូចឆ្មា 1ស្លាបព្រាចូល (ប្រសិនបើអ្នកយកខួរបង្កងចេញបង្កងត្រូវចាក់ខួរចូល) ចាំរហូតដល់បង្កងឆ្អិនជាការស្រេច។ភ្លក្សរសជាតិទៅតាមចំនូលចិត្ត
- នៅពេលដែលអ្នកញ៉ាំត្រូវស្រុះមីមួយកញ្ចប់ដាក់ក្នុងចានហើយបន្ថែមជីជាការស្រេច
- អាចថែមថយគ្រឿងរឺសាច់ផ្សេងៗតាមចំនូលចិត្ត






