Join Our Telegram Channel
Ingredients
សាច់មាន់ 1គីឡូ
ដំឡូងបារាំង 2ផ្លែ
ការ៉ុត 2ផ្លែ
ប៉េងប៉ោះ 2ផ្លែ
ខ្ទឹមបារាំង 1ផ្លែ
ទឹកស្អាត 1លីត្រ
ដុំស៊ុបមាន់ 1ដុំ
ទឹកត្រី 1ស្លាបព្រាបាយ
ស្ករស 1ស្លាបព្រាបាយ
អំបិល 2ស្លាបព្រាកាហ្វេ
ម្រេចម៉ត់
ស្លឹកជីរវ៉ាន់ស៊ុន ឬស្លឹកខ្ទឹម ហាន់សម្រាប់ដាក់ស៊ុប
Directions
- លាងមាន់អោយស្អាត រួចទុកមួយឡែកសិន
- យកដំឡូងបារាំង ការ៉ុត និងខ្ទឹមបារាំង ចិតសម្បកឲ្យស្អាតហាន់ជាដុំចំណិតៗល្មម(ឬតាមចំណូលចិត្ត) ចំណែកប៉េងប៉ោះ ចិតជាដុំចំណិតៗ រួចទុកមួយអន្លើរ
- ដាក់ឆ្នាំងដាំទឹក ដាក់ដុំស៊ុបមាន់ចូលរម្ងាស់ឲ្យពុះ ហើយដាក់សាច់មាន់ ដំឡូងបារាំង និងការ៉ុតចូលរម្ងាស់ឲ្យពុះ
- បន្ទាប់មកដាក់ទឹកត្រី ស្ករស អំបិល និងម្រេចម៉ត់ចូលកូរចូលគ្នាទុកឲ្យពុះ រួចដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូលរម្ងាស់មួយរំពុះ ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកជីរ ឬស្លឹកខ្ទឹមចូលជាការស្រេច






