របៀបធ្វើស៊ុបពងទាកូន

Join Our Telegram Channel

Ingredients

  • ពងទាកូន ១០ គ្រាប់

  • ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)

  • ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)

  • ស្លឹកក្រូច ៤ សន្លឹក

  • គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម

  • ខ្ទឹមស ៤ កំពិស ដំអោយបែក

  • រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក

  • ស្ក ២ស្លាបព្រាបាយ

  • អំបិល ១ស្លាបព្រាកាហ្វេ

  • ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)

  • ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)

  • ទឹកត្រី ១ស្លាបព្រាបាយ

  • ទឹកដោះគោឆៅ ១ កុំប៉ុង

  • ទឹក ២-៣ លីត្រ

Directions

  • ពងទាកូនស្ងោជាមួយស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក។
  • យកគល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ។
  • ដាក់ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ។
  • ដាក់ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច៕
  • ពេលទទួលទាន អាចបន្ថែមស្លឹកជី ក្រូចឆ្មា បន្លែតាមចំនូលចិត្ត។