របៀបធ្វើស៊ុបប្រហិត

Join Our Telegram Channel

Ingredients

  • ឆ្អឹងស៊ុប 7-8ខាំ ឬប្រើឆ្អឹងជំនីក៏បាន

  • ប្រហិតសាច់គោ 1គីឡូ

  • ការ៉ុត 1មើម

  • ឆៃថាវ 2មើម

  • ជីវ៉ាន់ស៊ុយ 1ដុំ

  • ម្រេចទាំងមូល 1ស្លាបព្រាបាយ

  • ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរណា

  • មឹកក្រៀម បង្គាក្រៀម

  • ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី ទឹកស៊ីអ៊ីវ

Directions

  • លាងប្រហិតសាច់គោអោយស្អាតហើយទុកមួយឡែកសិន។ អាចថែមប្រហិតផ្សេងទៀតតាមចំនូលចិត្ត
  • ហាន់ស្លឹកខ្ទឹម ជីរណា ជីវ៉ាន់ស៊ុយអោយល្អិត។ គល់ជីវ៉ាន់ស៊ុយទុកបង់ក្នុងទឹកស៊ុប
  • បំពងខ្ទឹមស1ចានចង្កឹះទុកថែមក្នុងស៊ុប
  • លាងឆ្អឹងស៊ុបអោយស្អាតហើយដាក់ស្រុះវា 5នាទីចោលសិន ហើយយកទៅលាងទឹកស្អាតម្តងទៀតដើម្បីអោយស្អាតល្អ
  • ដាំទឹកមួយឆ្នាំង(ប្រហែល4លីត្រ)អោយពុះរួចបង់ ខ្ទឹមស ខ្ទឹមក្រហម បង្គានឹងមឹកក្រៀម ឆ្អឹងស៊ុប បន្លែ នឹងគល់ស្លឹកជីវ៉ាន់ស៊ុយចូល។ បន្ទាប់មកដាក់ម្រេចនឹងគ្រឿងផ្សំចូល
  • មានដូចជា ស្ករស2ស្លាបព្រាបាយ អំបិលជិតមួយស្លាបព្រាបាយ ទឹកត្រី4ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ2ស្លាបព្រាបាយ។ ត្រូវរំងាស់ទឹកស៊ុបប្រហែល1ម៉ោងដោយមិនចាំបាច់បិទគ្របឆ្នាំងទេ។ ហើយត្រូវបន្ថយភ្លើងពាក់កណ្តាលផង
  • ដើម្បីកុំអោយបន្លែរលួយបងប្អូនអាចស្រង់បន្លែចេញសិនបាន
  • 1ម៉ោងក្រោយ ភ្លក្សរសជាតិទឹកស៊ុបថែមថយគ្រឿងតាមចំនូលចិត្ត ហើយបង់ប្រហិតចូល
  • ពេលញ៉ាំបងប្អូនកុំភ្លេចថែមជីហើយខ្ទឹមលីង។ បងប្អូនក៏អាចថែមបន្លែផ្សេងទៀតបានដែរដូចជាសណ្តែកបណ្តុះ ស្ពៃចង្កឹះជាដើម
  • ថែមមីមួយកញ្ចប់នោះវានឹងក្លាយជាមីស៊ុបដូចកាលដែលយើងរៀននៅសាលាបឋម