Join Our Telegram Channel
Ingredients
ទា 3 kg (កាត់ជាដុំៗតូចល្មម)
ខ្ទិះដូង 1/2 លីត្រ
ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់
កាពិ
ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់
ទឹកត្រី 5 ស្លាបព្រាបាយ
អំបិល 1 ស្លាបព្រាបាយ
ស្ករ 10ស្លាបព្រាបាយ
ម្សៅស៊ុប 2 ស្លាបព្រាបាយ
ជីវ៉ាន់ស៊ុយ ត្រូវ កាត់ដុំៗ
ប្រេងឆា 4 ស្លាបព្រាបាយ
តៅហ៊ូ
បន្លែគ្រប់មុខសំរាប់ដាក់ស៊ុបតាមចំនូលចិត្ត
ម្ទេស
ក្រូចឆ្មា 5ផ្លែ
ត្រាវ
តៅកួ
Directions
- សាច់ទាកាប់ជាដុំៗ រួចយកទៅប្រលាក់ជាមួយខ្ទឹមស ជីវ៉ាន់ស៊ុយ និងគ្រឿងផ្សំមានដូចជា ស្ករ ម្សៅស៊ុប ទឹកត្រី អំបិល និងតៅហ៊ូ ប្រលាក់ឱ្យសព្វទុកមួយអន្លើ
- យកតៅកួនឹងត្រាវទៅចៀនឱ្យឡើងក្រឡាក្រហមល្អ រួចទុកមួយអន្លើ
- ដាំខ្ទះអោយក្តៅ ចាក់ប្រេងឆាចូលរួចដាក់ខ្ទឹមសចិញ្រ្ចាំនឹងម្ទេសឆ្អើរចិញ្រ្ចាំឆាអោយក្រហមល្អ រួចសឹមដាក់កាពិ ឆាអោយសព្វល្អ ទើបដាក់សាច់ច្របល់ចូលគ្នាតាមក្រោយ
- ក្រោយមកដាក់ខ្ទិះដូងចូល រំងាស់អោយយូរួចបន្ថែមទឹក។ រំងាស់បន្តររហូតសាច់ទាផុយល្អ
ហើយភ្លក្សរសជាតិទៅតាមចំនូលចិត្ត រួចដាក់តៅកួនឹងត្រាវចៀនចូល - ពេលនេះយើងធ្វើទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួនវិញម្តង
- យកតៅហ៊ូដាក់ក្នុងចាន ច្របល់អោយម៉ត់ សឹមដាក់ស្ករ ទឹកដោះគោខាប់បន្តិច ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេស ចាក់ទឹកឆ្អិនចូលបន្តិចកូរអោយសព្វ។ ថែមថយគ្រឿងផ្សំតាមចំនូលចិត្ត
- ពេលញាំសូមដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំមួយ ដាំអោយពុះ សឹមដាក់បន្លែមីឬនំបញ្ចុកតាមការចូលចិត្ត