របៀបធ្វើស៊ុបទាត្រកួន

Join Our Telegram Channel

Ingredients

  • សាច់ទា

  • ខ្ទឹមស ខ្ទឹមក្រហម

  • រំដេង, គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច

  • ត្រកួន

  • តៅហ៊ូ

  • ទឹកដោះគោឆៅ

  • ខ្ទិះដូង

  • កាពិ

  • ប៊ីចេង

  • ដុំស៊ុប

  • ស្ករត្នោត

  • ទឹកត្រី

  • អំបិល

  • ស្ករស

  • ទឹកអំពិល

  • ប្រេងខ្យង

  • ម្ទេសចិញ្ច្រាំ ម្ទេសឆា ម្ទេស

Directions

  • ជាដំបូងយើងត្រូវយកឆ្នាំងមកដាក់លើភ្លើងហើយចាប់ផ្តើមរំលីងគ្រឿងដែលមានដូចជា គល់ស្លឹកគ្រៃដែលកាត់ជាកង់ៗ រំដេង ម្ទេសឆ្អើរ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសដែលហាន់រួច ឲ្យឡើងឈ្ងុយ
  • បន្ទាប់មកយើងចាប់ផ្តើម ដាក់សាច់ទាដែលប្រឡាក់ជាមួយគ្រឿងដូចជា ខ្ទឹមសចិញ្ច្រាំ តៅហ៊ូ ម្សៅស៊ុប និងប្រេងខ្យង រួចដាក់ចូលក្នុងឆ្នាំង ហើយចាប់ផ្តើមផ្សំគ្រឿងដែលមានដូចជា កាពិ ស្ករត្នោត ទឹកត្រី អំបិល ប្រេងខ្យង ប៊ីចេង ដុំស៊ុប ខ្ទិះដូង និងទឹកអំពិលទុំ ហើយរំងាស់ចោលឲ្យសាច់ទាផុយ សឹមដាក់បន្លែត្រកួន
  • ដំណាក់កកាលបន្ទាប់គឺយើងត្រូវធ្វើទឹកជ្រលក់ ដែលយើងត្រូវចិញ្ច្រាំខ្ទឹមសឲ្យម៉ដ្ត ហើយដួសដាក់ចាន សឹមដាក់តៅហ៊ូ ទឹកសម្លបន្តិចចូលក្នុងចានហើយផ្សំគ្រឿងដែលមានដូចជា ម្សៅស៊ុប “រ៉តឌី” ស្ករស ទឹកក្រូចឆ្មា និងទឹកដោះគោឆៅជាការស្រេច