របៀបធ្វើស៊ីម៉ៃងាយៗ

Join Our Telegram Channel

Ingredients

  • សំបកសៀវម៉ៃ ឬសំបកគាវ 20-30

  • ក្រដាសដុតនំ (ប្រើស្លឹកចេក ឬស្ពៃក្តោបក៏បាន)

  • ការ៉ុតហាន់ដុំតូចៗបួនជ្រុង ឬដាក់សណ្តែកស្ងោរ ឬពងត្រីទុកដាក់ពីលើ

  • ខ្ទឹមបំពង

Ingredients (A)

  • សាច់ជ្រូកចិញ្ច្រាំម៉ត់ (150g)

  • បង្គាចិញ្ច្រាំម៉ត់ (150g)

  • បង្គាកាត់ដុំតូចៗ (50g)

  • ខ្ទឹមស (3 កំពិស) (បុកអោយម៉ត់)

  • ម្រេចស (1/2 ស្លាបព្រាតែ)

  • ទឹកស៊ីអុីវ (1 ស្លាបព្រាបាយ)

  • ទឹកត្រី (2 ស្លាបព្រាតែ)

  • ប្រេងល្ង (1 ស្លាបព្រាតែ)

  • ស្ករ (2 ស្លាបព្រាតែ)

  • ស្រា (1/2 ស្លាបព្រាបាយ)

  • ពងទា (1 គ្រាប់)

  • ម្សៅពោត ឬម្សៅឆា (1 ស្លាបព្រាតែ)

Ingredients (B)

  • ដំឡូងជ្វា រឺប៉ិកគក់ (ហាន់ដំតូចៗបួនជ្រុង 1/2 កូនចាន)

  • ស្លឹកខ្ទឹមហាន់ល្អិតៗ (2 ស្លាបព្រាបាយ+ទឹកជ្រលក់ ដាក់លាយចូលគ្នា)

  • ម្ទេសហាន់កង់ៗ តាមការចូលចិត្ត

  • ទឹកស៊ីអុីវ 1(/2 ស្លាបព្រាបាយ)

  • ទឹកស៊ីអុីវខាប់ (1 ស្លាបព្រាតែ)

  • ទឹកក្រូចឆ្មា (1 ស្លាបព្រាបាយ)

  • ស្ករស (1 ស្លាបព្រាតែ)

Directions

  • យកគ្រឿងផ្សំ (A) លាយចូលគ្នា វិតវារហូតទល់តែល្មួត
  • ដាក់គ្រឿងផ្សំ (B) ចូលរួចច្របល់អោយសព្វ
  • រួចយកទៅខ្ចប់នឹងសំបកស៊ីម៉ៃ ម្តងមួយៗ
  • រោយការ៉ុតហាន់ដំតូចៗបួនជ្រុងពីលើ រួចយកទៅចំហុយ 15 នាទី
  • បន្ទាប់មករោយខ្ទឹមបំពងពីលើ ហើយបរិភោគជាមួយទឹកជ្រលក់ ៕