របៀបធ្វើសាំងវ៉ិចពងមាន់ សាំងវ៉ិចសាច់ក្តាម

Join Our Telegram Channel

គ្រឿងផ្សំសាំងវ៉ិចពងមាន់

  • ពងមាន់ 4 គ្រាប់

  • អំបិល + ទឹកខ្មេះ

  • សាច់ក្តាម 2 ដុំតូច

  • ស្លឹកខ្ទឹម កន្លះស្លាបព្រាបាយ

  • ម៉ាយ៉ូណេស 1 ស្លាបព្រាបាយ

  • Mustard 1 ស្លាបព្រាកាហ្វេ

  • អំបិល + ម្រេច មួយចឹប

  • នំប៉័ងចំណិត ៦បន្ទះ

គ្រឿងផ្សំសាំងវ៉ិចសាច់ក្តាម

  • សាច់ក្តាម 6 ដុំតូច

  • ពោតលឿង 2 ស្លាបព្រាបាយ

  • ស្លឹកខ្ទឹម 1 ស្លាបព្រាកាហ្វេ

  • ម៉ាយ៉ូណេស 1 ស្លាបព្រាបាយ

  • អំបិល + ម្រេច មួយចឹប

  • នំប៉័ងចំណិត 4 បន្ទះ

Directions

  • សាំងវ៉ិចពងមាន់
  • តោះចាប់ផ្តើមដោយដាំទឹកឲ្យពុះ រួចពងមាន់ចំនួន 4 គ្រាប់ចូល ស្ងោរវារយៈពេល 10 នាទីដើម្បីឲ្យវាឆ្អិន។
    កុំភ្លេចដាក់ទឹកខ្មះនិងអំបិល 1 ស្លាបព្រាទៅក្នុងទឹកពុះនោះ។
  • នៅពេលពេលពងមាន់ឆ្អិនហើយ យើងត្រូវស្រង់វាឡើងដាក់ក្នុងទឹកត្រជាក់ រួចចាំបកសម្បក។ ពេលត្រជាក់ហើយត្រូវយកមកបកសម្បក រួចយកស្លាបព្រាមកកិនវាឲ្យបែកទៅជាដុំតូចៗ។
  • ហាន់ស្លឹកខ្ទឹម និងសាច់ក្តាមជាដុំតូចៗ រួចលាយជាមួយពងមាន់ដែលកិនហើយ បន្ទាប់មកចាក់ទឹក Mustard ម៉ាយ៉ូណេស អំបិល និងម្រេច រួចច្របល់ចូលគ្នាជាការស្រេច
  • សាំងវ៉ិចសាច់ក្តាម
  • បេះសាច់ក្តាមជាសសៃតូចៗ រួចដាក់ពោតលឿង ស្លឹកខ្ទឹម ម៉ាយ៉ូណេស អំបិល និងម្រេច រួចច្របល់ចូលគ្នាជាការស្រេច។
  • ចុងក្រោយ យើងអាចដួសវាមកដាក់លើសាំងវុិច ជាការស្រេច។