Join Our Telegram Channel
Ingredients
សាច់មាន់ គល់ស្លាបឬចុងស្លាបតាមចំនូលចិត្ត 3០០ក្រាម (កាប់ជាដុំៗ)
ខ្ទឹមបារាំង 1ផ្លែ
ប៉េងប៉ោះទុំ 2ផ្លែ
ការ៉ុត 1ផ្លែ, ខ្ទឹមចិញ្ច្រាំ 1ស្លាបព្រាបាយ
ទឹកប៉េងប៉ោះ 4-5ស្លាបព្រាបាយ
ទឹកប្រេងខ្យង 1-2ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ
ស្ករស 1ស្លាបព្រាបាយកន្លះ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ម្រេចម៉ត់ 1ស្លាបព្រាកាហ្វេ
ទឹក កន្លះកូនចានចង្កឹះ
ស្លឹកខ្ទឹមហាន់ល្អិតៗ
ប្រេងឆា
Directions
- លាងបន្លែនឹងសាច់អោយស្អាតរួចទុកអោយស្រស់ទឹក
- ខ្ទឹមបារាំង ប៉េងប៉ោះ និងការ៉ុត ហាន់ជាដុំៗ ឬចំណិតតាមចំណូលចិត្ត
- ដាំខ្ទះដាក់ប្រេងចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់សាច់មាន់ចូលឆាអោយសាច់ឆ្អិនបន្តិច ហើយដាក់ខ្ទឹមបារាំង ប៉េងប៉ោះ និងការ៉ុតចូល ឆា4-5ត្រលប់
- បន្ទាប់មកដាក់ទឹកប៉េងប៉ោះ ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងម្រេចម៉ត់ចូលឆាច្របល់ចូលគ្នាអោយសព្វ
ភ្លក្សរសជាតិតាមចំនូលចិត្ត - ហើយដាក់ទឹកចូលល្មម បែបខាប់ៗបន្តិចរួចទុកអោយពុះ ពេលឆ្អិនល្អហើយ ដាក់ស្លឹកខ្ទឹមចូលជាការស្រេច
- រួចរាល់ហើយ សូមទទួលទានដោយរីករាយ






