របៀបធ្វើសាច់ប៉ាតេស្វិតល្អ រសជាតិឆ្ងាញ់

Join Our Telegram Channel

Ingredients

  • ម៉ាសុីនកិនសាច់

  • សាច់ជ្រូក(យកសាច់សុទ្ធ) 1kg

  • ខ្ទឹមក្រហម 1/4 ពែង

  • ខ្ទឹមស 1 ស្លាបព្រាបាយ

  • ម្រេច 1 ស្លាបព្រាកាហ្វេ

  • ម្សៅស៊ុប 1 ស្លាបព្រាបាយ

  • ម្សៅឆា 2 ស្លាបព្រាបាយ

  • ទឹកត្រី 1 ស្លាបព្រាបាយ

  • ស្ករស 2 ស្លាបព្រាបាយកន្លះ

  • អំបិលបន្លះស្លាបព្រាកាហ្វេ

  • ទឹកកក 5 ដុំតូច

  • ម្សៅ baking soda 1 ស្លាបព្រាកាហ្វេ

  • និងស្លឹកចេក ទៅតាមចំនួនសាច់

Directions

  • យើងត្រូវយកសាច់ និងគ្រឿងផ្សំដែលបានរៀបរាប់ខាងលើដាក់ចូលទៅក្នុងម៉ាសុីនសំរាប់កិនសាច់ទាំងអស់ កិនរហូតទាល់តែម៉ត់ទៅជាប្រហិត។
  • បន្ទាប់មកទៅក្លាសេក្នុងទូរទឹកកករយៈពេល២ម៉ោង រួចហើយយើងធ្វើការកិនម្ដងទៀត។
  • បន្ទាប់មកទៀតយើងត្រូវសំអាតស្លឹកចេកឲ្យបានស្អាតល្អ រួចហើយធ្វើការវេចខ្ចប់ឲ្យបានជិតល្អ វិចដូចជានំអន្សម រួចហើយយើងធ្វើការចំហុយរយៈ 20-30 នាទី តាមទំហំដែលយើងបានវិច តែប៉ុនេះជាការស្រេច។