របៀបធ្វើសាច់ជ្រូកបីជាន់អាំងប្រឡាក់គ្រឿង

Join Our Telegram Channel

Ingredients

  • សាច់ជ្រូកបីជាន់ កន្លះគីឡូ (500 ក្រាម)

  • ស្រា

  • ខ្ទឹមស + ម្ទេស (តាមចំណូលចិត្ត)

  • អំបិល កន្លះស្លាបព្រាកាហ្វេ

  • ស្ករត្នោត 1 ស្លាបព្រាបាយស្ទើរ

  • ទឹកស៊ីអ៉ីវ 2 ស្លាបព្រាបាយ

  • ទឹកត្រី 1 ស្លាបព្រាបាយ

  • ទឹកប្រេងខ្យង 2 ស្លាបព្រាបាយ

Directions

  • ជាដំបូងយើងត្រូវធ្វើគ្រឿងប្រឡាក់សាច់ជាមុនសិន ដោយយកខ្ទឹមស ម្ទេស និងដាក់អំបិលបុកបញ្ចូលគ្នាឲ្យម៉ត់ បន្ទាប់មកទៀត ត្រូវដាក់ស្ករត្នោតចូល និងកូរវាឲ្យសព្ធរហូតដល់វារលាយចូលគ្នា រួចយើងដាក់ទឹកសុីអុីវ ទឹកត្រី ទឹកប្រេងខ្យង ហើយត្រូវកូរវាឲ្យសព្ធម្តងទៀត រួចទុកមួយឡែកសិន។
  • បន្ទាប់មក យើងហាន់សាច់ជ្រូកបីជាន់ជាបន្ទះៗតូចល្មម រួចយកទៅលាងទឹកជាមួយអំបិល + ស្រាឲ្យបាត់ក្លិន (មិនបាច់លាងក៌បាន)
  • ពេលលាងស្អាតហើយ យើងត្រូវយកគ្រឿងដែលយើងបានលាយបំបាញ់មិញមកចាក់ចូល និងច្របល់វាចូលគ្នាឲ្យបានសព្ធ ហើយទុកវាក្នុងទូរទឹកកកឲ្យបានយ៉ាងតិចណាស់មួយម៉ោងដើម្បីឲ្យវាចូលជាតិសព្ធ
  • នៅពេលសាច់ចូលជាតិល្អហើយ អ្នកអាចយកវាទៅអាំង ឬចៀនតាមចំណូលចិត្តជាការស្រេច។