របៀបធ្វើសាច់ជ្រូកបីជាន់ក្រឡុកអំបិលម្ទេស

Join Our Telegram Channel

Ingredients

  • សាច់​ជ្រូក​3ជាន់​ 1គីឡូ

  • ខ្ទឹម​បារាំង​ចិញ្ច្រាំ​ហើយ​ 1ស្លាប​ព្រា​បាយ

  • ខ្ទឹម​ស​ចិញ្ច្រាំ​ 1ស្លាបព្រាបាយ

  • ម្ទេស​ក្រៀម​ចិញ្ច្រាំ​ហើយ​ 1ស្លាបព្រាបាយ

  • ស្លឹក​តយ​ 1សន្លឹក

  • អំបិល​ 1ស្លាប​ព្រា​កាហ្វេ

  • ស្ករ​ត្នោត 1ស្លាប​ព្រា​បាយ

  • ប្រេងខ្យង 1ស្លាបព្រាបាយ

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • ម្ទេសស្រស់ ហាន់ហើយ 1ស្លាបព្រាបាយ

Directions

  • លាងសាច់អោយស្អាត ហើយហាន់ជាដុំតូចល្មម
  • ដាំ​ទឹក​ឲ្យ​ពុះ​ ដាក់​សាច់​ជ្រូក​3ជាន់​ចូល​ស្ងោរ​ជា​មួយ​ស្លឹក​តយ​រហូត​ដល់​ឆ្អិន
  • ស្រង់​ឡើង​ ហើយ​លាង​វា​ជា​មួយ​ទឹក​ត្រជាក់​ រួច​ទុក​ឲ្យ​ស្ងួត
  • ដាំ​ខ្ទះ​ឲ្យ​ក្តៅ​ ដាក់​ប្រេង​ឲ្យ​ច្រើន​ រួច​បំពង​សាច់​បី​ជាន់​ ឲ្យ​ស្រួយ
  • ស្រង់សាច់ហើយ​ដួស​ប្រេង​ចេញ​​
  • ដាក់ខ្ទឹមសចិញ្រ្ចាំចូល បំពង់អោយឈ្ងុយរួចថែមខ្ទឹមបារាំង ដាក់គ្រឿងដូចដែររៀបរាប់ខាងលើចូល ហើយ​ឆាត្រលប់​ចូល​គ្នា​ រួច​ដាក់​សាច់​ជ្រូក​បំពង​ចូល
  • ដួស​ដាក់​ចាន​ ហើយ​ញ៉ាំ​ជា​មួយ​ទឹក​ម្ទេស​រឺទឹកម្រេចហិលៗកាន់​តែ​ឆ្ងាញ់​ពិសា