Join Our Telegram Channel
Ingredients
សាច់គោ សាច់ទន់ជាប់ខ្លាញ់ 500ក្រាម
គ្រឿងបុក 2ស្លាបព្រាបាយ កុំភ្លេចដាក់ស្លឹកក្រូចសើចផង
ទឹកត្រី កន្លះស្លាបព្រាបាយ
ម្សៅស៊ុបសំរាប់ប្រលាក់សាច់ កន្លះស្លាបព្រាបាយ
ប្រេងខ្យង 1ស្លាបព្រាបាយ
ស្ករត្នោត 1ស្លាបព្រា
ខ្ទិះដូង 2ស្លាបព្រាបាយ (យកខ្ទិះដើម)
ប្រេងឆា រឺប្រេងអូលីវ 2ស្លាបព្រាបាយ
Directions
- ហាន់សាច់អោយស្តើងៗ
- រួចហើយចាក់សាច់នឹងគ្រឿងបុកលាយចូលគ្នា ដាក់គ្រឿងផ្សំដូចដែរបានរៀបរាប់ខាងលើចូល ច្របល់អោយសព្វ ភ្លក្សរសជាតិសាច់បន្តិចទៅ ដើម្បីអោយដឹងថាប្រៃផ្អែមតាមចំនូលចិត្តរឺនៅ។ សាច់នេះមិនត្រូវប្រលាក់ប្រៃពេកទេព្រោះយើងត្រូវញាំជាមួយជ្រក់ទៀត
- បើល្មមហើយគ្របសាច់ទុកចោលប្រហែល30នាទី-45នាទីសិនដើម្បីអោយសាច់ចូលជាតិគ្នាល្អ
- បន្ទាប់មកយកសាច់មកដោតចង្កាក់ រួចយកទៅអាំង
- ភ្លើងអាំងត្រូវដាក់តិចៗ មិនត្រូវដាក់ខ្លាំងពេកទេព្រោះវាធ្វើអោយសាច់ឆ្អិនខាងក្រៅឆៅខាងក្នុង
- សាច់គោឆ្អិនហើយ?យើងត្រូវញាំជាមួយជ្រក់ល្ហុង កុំភ្លេចដាក់ម្ទេសហិរៗផងណា