Join Our Telegram Channel
Ingredients
សាច់គោ ១ គីឡូ (យកសាច់ផ្នែកស្មាខាងមុខទៅដល់ឆ្អឹងជំនី ហើយត្រូវហាន់ជាបន្ទះវែងតូចល្មម)
គ្រឿងបុក
អំបិល ១ ស្លាបព្រាកាហ្វេ
ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
ស្ករស ១០០-១៥០ ក្រាម
ទឹកសណ្តែកសៀង ១ ស្លាបព្រាបាយ
ខ្ទឹមស ៤ កំពឹស ចិញ្ច្រាំ
Directions
- មុនដំបូងអ្នកត្រូវយកសាច់គោដាក់ចូលក្នុងចានធំមួយដែលអ្នកស្មាន មើលអាចដាក់សាច់គោអស់
- បន្ទាប់មកចាប់ផ្តើមលាយគ្រឿងមានដូចជា ខ្ទឹមស, អំបិល, ម្សៅស៊ុប ,ស្ករស និងទឹកសណ្តែកសៀង គ្រឿងបុកហើយ (ដាក់សម្រាប់អ្នកដែលចូលចិត្ត) បន្ទាប់មកច្របល់វាបញ្ចូលគ្នាឲ្យចូលគ្រឿងសព្វ។
- បន្ទប់ពីគ្រឿងចូលសប់ហើយត្រូវយកឈើត្រណោតមកដោតសាច់គោ ជាត្រណោតៗ ឬក៍គេអាចហៅបានថាជាចង្កាក់ៗ ដោតរហូតទាល់តែអស់សាច់គោ។
- យកសាច់គោដែលបានដោតរួចរាល់ហើយ យកមកដាក់អាំងឲ្យឆ្អិន ពេលដែលដែលអ្នកញាំត្រូវយកជ្រក់មកញាំផ្ទាប់ជាមួយគ្នាហើយក៏គេ តែងតែយកវាទៅញាំជាមួយនំប៉័ងផងដែរ។
+ វិធីធ្វើជ្រក់ល្ហុង៖
ល្ហុង ១ ចំហៀងផ្លៃ (ផ្លែតូចល្មម)ឈូស ឬចិតជាសសៃវែងៗ
ត្រសក់ ២-៣ ផ្លៃ ចិតជាចំណិតវែង
អំបិល កន្លះស្លាបព្រាបាយ
ស្ករស ៦ ស្លាបព្រាបាយ
ទឹកខ្មេះ ៣ ស្លាបព្រាបាយ
ខ្ទឹមស ៤ កំពឹស ចិតជាចំណិតតូចៗ
ខ្ទឹមក្រហម ២ ដុំ ចិតជាចំណិតតូចៗ
Directions
- យកគ្រឿងផ្សំទាំងអស់ខាងលើដាក់ចូលក្នុង ចានធំឬសំភារៈអី្វផ្សេងដែលអាចដាក់បាន រួចហើយក៍ច្របល់បញ្ចូលគ្នាឲ្យចូលគ្រឿងសប់ ទុកញាំផ្ទាប់ជាមួយសាច់អាំង៕