របៀបធ្វើសាច់គោអាំងជាមួយបន្លែ BBQ

Join Our Telegram Channel

Ingredients

  • សាច់គោ (យកសាច់អមចន្លក) ព្រោះសាច់អមចន្លក វាមានជាប់ខ្លាញ់តិចៗ អាំងឆ្ងាញ់

  • គ្រឿងបុក (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស)

  • ម្ទេសក្រៀម (ចិញ្ច្រាំអោយម៉ត់)

  • សណ្ដែកដីលីង (បុកអោយម៉ត់បន្តិច)

  • ម្សៅស៊ុប ស្ករត្នោត

  • ខ្ទឹមបារាំង ម្ទេសប្លោក

  • ចង្កាក់ (សំរាប់ដោតសាច់គោ)

Directions

  • យកសាច់គោ មកហាន់ជាដុំតូចៗល្មម រួចដាក់ គ្រឿងបុក ម្ទេសក្រៀម ម្សៅស៊ុប ស្ករត្នោត ច្របល់ចូលគ្នាអោយសព្វចូលជាតិជាមួយគ្រឿង (ប្រលាក់កុំអោយប្រៃ ព្រោះយើងយកមកទទួលទានជាមួយជ្រក់) បន្ទាប់មកដាក់សណ្ដែកដី ច្របល់ចូលគ្នា
  • យកគ្រឿងដែលនៅសល់ មកប្រលាក់ជាមួយហ្នឹង ម្ទេសប្លោក និង ខ្ទឹមបារាំង
  • បន្ទាប់មកទើបយកសាច់ និង បន្លែមកដោយចង្កាក់ឆ្លាស់គ្នា សាច់ ហើយបន្លែ ធ្វើបែបនេះរហូតដល់អស់សាច់គោ រួចយកមកអាំងអោយឆ្អិន រួចជាការស្រេច ។