Join Our Telegram Channel
Directions
- យកសាច់ទៅវះស្តើងៗ ជាបន្ទះធំល្មម
- បុករំដេងអោយម៉ត់ ពូតយកទឹក(ចោលកាក)
- លាយគ្រឿងផ្សំរទាំងអស់ចូលគ្នាអោយសព្វ ដាក់សាច់ចូលច្របាច់ជាមួយគ្រឿងអោយសព្វនិងចូលជាតិល្អរួចទុកសាច់ចោលប្រហែល15នាទី ទើបច្របល់សាច់ម្តងទៀត
- យកសាច់ប្រលាក់រួចច្រកថង់អោយជិត ហើយយកទៅក្លាសសេទឹកកក(កន្លែងអត់កក) 1យប់។
ពេលមានថ្ងៃក្តៅខ្លាំង យកសាច់មកហាលអោយស្ងួតប្រហែល3ម៉ោង ប្រែសាច់ទៅម្ខាង
ប្រហែល 3-4ទៀតយកសាច់ទុកជាការស្រេច - បើចូលចិត្តហិរដាក់ម្ទេសម៉ត់ប្រលាក់ជាមួយគ្នា
បើ1ថ្ងៃហាលសាច់អត់ស្អួត យកសាច់ដាក់ក្លាសសេទឹកកកវិញ (យកល្អ ចាំមានថ្ងៃក្តៅល្អចាំហាលសាច់)
រក្សាសាច់ទុកក្នុងទូទឹកកក (មិនដុះផ្សិត)






