របៀបធ្វើសាច់គោងៀតទឹកឃ្មុំឈ្ងុយឆ្ងាញ់

Join Our Telegram Channel

Ingredients

  • សាច់គោ 1 គីឡូក្រោម

  • ម្រេចម៉ត់ 1 ស្លាបព្រាកាហ្វេ

  • ស្ករត្នោត ឬ ស្ករ-ស 1 ស្លាបព្រាកាហ្វេ

  • ល្ងរ-ស 2 ឬ 3 ស្លាបព្រាបាយ

  • បីចេង 2 ស្លាបព្រាកាហ្វេ

  • ទឹកឃ្មុំ 3 ស្លាបព្រាបាយ

  • ប្រេងល្ង 2 ស្លាបព្រាបាយ

  • អំបិល 1 ស្លាបព្រាបាយ

  • ទឹកត្រី ១ ស្លាបព្រាបាយ

Directions

  • យកសាច់ដែលវះជាបន្ទះៗ (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត )
    * សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
  • ដាក់គ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ ឬ ៤ ថ្ងៃជាការស្រេច។
  • យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕