Join Our Telegram Channel
Ingredients
ត្រីអាំង 1ក្បាល
ប្រហុក 1ស្លាបព្រាបាយ
ត្រលាច ផ្ទី ននោង ផ្សិត ឬបន្លែផ្សេងទៀតតាមចំនូលចិត្ត
ស្លឹកគ្រៃ ខ្ជាយ ខ្ទឹមស ម្ទេស
ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប
Directions
- ត្រីអាំងត្រូវបេះយកតែសាច់។បន្លែលាងអោយស្អាត ត្រលាចពុះជាបួនហើយហាន់ស្តើងៗល្មម ននោងចិត្តបញ្ជិតៗ ផ្សិតទុកទាំងមូលឬពុះជាពីរ ផ្ទីបេះយកតែត្រួយខ្ចី
- ខ្ទឹមស ម្ទេស នឹងខ្ជាយដំអោយបែក ស្លឹកគ្រៃញីវាអោយទក់ហើយចងអោយជាប់1ដុំ
- ដាក់ដាំទឹកអោយពុះរួចបង់ប្រហុក ហើយបង់ ខ្ទឹមស ម្ទេស នឹងខ្ជាយ ស្លឹកគ្រៃចូល ទើបបង់ត្រីដែលបេះហើយចូលទៀត
- ដាក់ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ហើយភ្លក្សរសជាតិតាមចំនូលចិត្ត
- បង់បន្លែហើយទុក1ពុះអោយឆ្អិនបន្លែសព្វជាការស្រេច
- សម្លរនេះងាយធ្វើមែនទែន ចំនាយពេលមិនដល់15នាទីផង ញ៉ាំពេលល្ងាចពិតជាឆ្ងាញ់ខ្លាំង
- បងប្អូនគួរសាកធ្វើសម្លសម្លក់លាសម្តង ពិតជាឆ្ងាញ់ណាស់ តែមិនប្រើបន្លែទេ






