Join Our Telegram Channel
Ingredients
បង្គាបកសំបក វះយកដីចេញពីសសៃខ្នងអោយស្អាត
ល្ពៅ ននោង ស្នៀតពោត ផ្សិតចំបើង ស្លឹកបាស ជីនាងវង រឺថែមបន្លែផ្សេងទៀតតាមចំនូលចិត្ត
បង្គាក្រៀម បុកឲ្យម៉ត់
កាពិ
ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ គ្រាប់ម្រេច បុកឲ្យម៉ត់
ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប
Directions
- យកបង្គាក្រៀមកន្លះកូនចាន បុកឲ្យម៉ត់ ហើយបុកជាមួយកាពិ1 ស្លាព្រា ម្ទេស2-3ផ្លែ ខ្ទឹមស 5-6កំពឹស និងខ្ជាយអោយម៉ត់
- ដាំទឹកឲ្យពុះ បង់គ្រឿងផ្សំដែលបុកហើយ អំបាញ់មិញរួចបង់ល្ពៅនិងស្នៀតពោតមុនគេហើយបង់ននោង និងផ្សិតតាមក្រោយ
- បន្ទាប់មកទៀតដាក់ទឹកត្រី អំបិលបន្តិច ស្ករសបន្តិច ម្សៅស៊ុបអោយរសជាតិប្រហើរៗ ពុះហើយបង់បង្គា ចុងក្រោយថែមស្លឹកបាស និងជីរនាងវង ម្ទេសដាក់តាមចិត្ត កាន់តែហិរកាន់តែមានរសជាតិឆ្ងាញ់






