Join Our Telegram Channel
Ingredients
បង្គា 0,5គីឡូ បកសំបកវះយកដីចេញពីសសៃខ្នងអោយស្អាត
សាច់ជ្រូក3ជាន់ (មិនដាក់ក៏បាន)
ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប
ល្ពៅ ននោង
ស្នៀតពោត ផ្សិតចំបើង
ស្លឹកបាស ជីនាងវង
បង្គាក្រៀម បុកឲ្យម៉ត់
កាពិ យកដុតតិចរិតតែល្អ
ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ បុកឲ្យម៉ត់
អាចថែមបន្លែផ្សេងទៀតតាមចំនូលចិត្ត
Directions
- យកបង្គាក្រៀមកន្លះកូនចានលីងអោយឈ្ងុយហើយបុកឲ្យម៉ត់ រួចបន្តរបុកលាយជាមួយកាពិ 1ស្លាបព្រាបាយ(ដុតអោយឈ្ងុយសិន មុនយកមកបុក) ម្ទេស2-3ផ្លែ ខ្ទឹមស 5-6កំពឹស និងខ្ជាយមួយកូនដុំ
- ដាំទឹកឲ្យពុះ បង់គ្រឿងផ្សំដែលបុកហើយ អំបាញ់មិញរួចបង់ល្ពៅ និងស្នៀតពោតមុនគេ ហើយបង់ននោង និងផ្សិតតាមក្រោយ
- រួចផ្សំគ្រឿងមានដូចជាទឹកត្រី អំបិលតិច ស្ករសតិច ម្សៅស៊ុប។ភ្លក្សរសជាតិតាមការចូលចិត្ត
- ពុះហើយបង់បង្គាចុងក្រោយថែមស្លឹកបាស និងជីរនាងវង ម្ទេសដាក់តាមចិត្ត កាន់តែហិរកាន់តែមានរសជាតិ