របៀបធ្វើសម្លម្ជូរព្រៃសាច់ទា

Join Our Telegram Channel

Ingredients

  • ទា 1ក្បាល

  • ស្លឹកក្រូចសេីច 3-4សន្លឹក

  • គល់ស្លឹកគ្រៃ 3ដេីម

  • ម្ទេសដៃនាង ឫ ម្ទេសខ្មាំង 5គ្រាប់

  • ខ្ទឹមសរ ខ្ទឹមក្រហម 5កំពឹស

  • រំដេង

  • ម្ទេសប្លោកខៀវ របស់ខ្មែរ 5ផ្លែ

  • ប្រហុកសាច់

  • ផ្សិតចំបេីង

  • ប៉េងប៉ោះ

  • ត្រប់ស្រួយ

  • ម្ជួរ សណ្ដាន់ ក្រៀម ល្មមតាមចំណូលចិត្ត

  • ទឹកត្រី

  • ស្ករស

  • អំបិល

  • ម្សៅស៊ុប

  • ម្រេះព្រៅ

Directions

  • ចំពោះទាត្រូវលាងទឹកអោយស្អាតកាត់ជាដុំៗ រួចរំលីងឲ្យស្ងួតទឹកអស់ដើម្បីកុំឲ្យឆ្អាប
  • ស្លឹកក្រូចសេីចលាងទឹកអោយស្អាត។ គល់ស្លឹកគ្រៃលាងទឹកអោយស្អាត ដំវាអោយបែករួចយកទៅដុតឬអាំង
  • ម្ទេសដៃនាងឫម្ទេសខ្មាំង5គ្រាប់ ខ្ទឹមស ខ្ទឹមក្រហម រំដេង ម្ទេសប្លោកខៀវ លាងទឹកអោយស្អាតហើយយកទៅដុតឬអាំងដដូចគ្នា
  • ប្រហុកសាច់ចិញ្ច្រាំអោយម៉ត់ខ្ចប់យកទៅដុតឬអាំងក៏បាន
  • ផ្សិតចំបេីង ត្រប់ស្រួយលាងទឹកអោយស្អាតពុះជាពីរ ចំណែកប៉េងប៉ោះលាងទឹកអោយស្អាតពុះជាបួនដុំ
  • ដាំទឹកអោយពុះរួចចបង់រំដេង ខ្ទឹមស ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ស្លឹកក្រូចសេីច ម្ទេសដៃនាង នឹងម្ទេសខ្មាំង ម្ទេសប្លោក ប្រហុក ដែលអាំងចូល ហើយទុកអោយពុះទើបចាក់សាច់ទាចូល។ រំងាស់សាច់ទារហូតផុយ
  • រួចបង់គ្រឿងផ្សំរសជាតិ ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប សណ្ដាន់ ភ្លក្សរសជាតិតាមចំនូលចិត្ត ចុងក្រោយដាក់ត្រប់ស្រួយ ប៉េងប៉ោះ ផ្សិតចំបេីង អោយពុះម្ដងទៀត ហើយបង់ប្រេះព្រៅជាការស្រេច