របៀបធ្វើសម្លម្ជូរដើមចេកជាមួយកូនត្រី

Join Our Telegram Channel

Ingredients

  • កូនត្រីចង្វា ត្រីរៀល ឬត្រីស្លឹកប្ញស្សី តាមចំនូលចិត្ត

  • កំពឹស

  • ដើមចេកខ្ចី 2-3កង់

  • ប្រហុក

  • ម្រះព្រៅ ម្ទេស

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប

  • រំដេង ខ្ទឹមស​ ដំអោយបែក

Directions

  • សាច់នឹងបន្លែត្រូវលាងទឹកអោយស្អាត។ កំពឹសត្រូវបេះក្បាលចេញ
  • ដើមចេកត្រូវសកយកតែបណ្តូលខ្ចីតែប៉ុណ្ណោះ រួចហើយហាន់ស្តើងៗជាច្រវ៉ាមូល
  • ដាក់ដាំទឹកអោយពុះ រួចបង់រំដេងជាមួយខ្ទឹមសចូល ហើយបង់ប្រហុក។ ទើបបង់ដើមចេកចូល ស្ងោរវាអោយផុយ
  • បន្ទាប់មកបង់ត្រិនឹងកំពឹសចូល។គ្របទុកអោយឆ្អិនទើបបង់គ្រឿងផ្សំចូល
  • ភ្លក្សរសជាតិតាមការចូលចិត្ត ទើបបង់ម្ទេសនឹងស្លឹកម្រះព្រៅចូលជាការស្រេច