របៀបធ្វើសម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូក

Join Our Telegram Channel

Ingredients

  • ឆ្អឹងជំនី 500ក្រាម

  • ស្លឹកសណ្តាន់

  • គ្រឿងបុក 1វែកសម្ល (គល់ស្លឹកគ្រៃ)

  • ប្រហុកចិញ្ច្រាំ 1ស្លាបព្រាបាយ

  • ត្រកួន

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប

Directions

  • សាច់នឹងបន្លែត្រូវលាងទឹកអោយស្អាត។ សាច់ជ្រូកកាប់ជាដុំៗ​ ត្រកួនបេះយកតែខ្ចីៗ ដំអោយបែកហើយកាត់ប្រវែងមួយថ្នាំងដៃ ស្លឹកសណ្តាន់ចិញ្រ្ចាំអោយម៉ត់
  • ដាក់ឆ្នាំងដាំអោយក្តៅចាក់ប្រងឆាបន្តិចហើយចាក់គ្រឿងចូល ឆាអោយឈ្ងុយទើបដាក់ប្រហុកចូលតាមក្រោយ
  • ឆាត្រលប់គ្រឿងចូលគ្នាពីរបីត្រលប់ទើបចាក់ឆ្អឹងជ្រូកចូល ឆាវាអោយដាច់ទឹកសិនមុនដាក់គ្រឿងផ្សំចូល
  • ដាក់ទឹកត្រី2ស្លាបព្រាបាយ ស្ករ1ស្លាបព្រាបាយ ម្សៅស៊ុប1ស្លាបព្រាកាហ្វេ អំបិល1ស្លាបព្រាកាហ្វេ
  • បន្ទាប់មកដាក់ត្រកួនចូលហើយចាក់ទឹកប្រហែល1លីត្រឬចាក់ល្មមតែលិចត្រកួន
  • បិទគ្រប់ហើយទុកអោយពុះទើបដាក់ស្លឹកសណ្តាន់ចូល រួចភ្លក្សរសជាតិតាមចំនូលចិត្ត
  • ពេលសម្លឆ្អិនបង់ម្រះព្រៅពីលើជាការស្រេច