របៀបធ្វើសម្លម្ជូរខ្ទិះសាច់គោ

Join Our Telegram Channel

Ingredients

  • ខ្ទិះដូង

  • សាច់គោ​ ឬសាច់មាន់ក៏បានតាមចំនូលចិត្ត

  • ម្ទេស​ចិញ្ច្រាំ

  • ខ្ទឹមស

  • ខ្ទឹមបារាំង​

  • ស្លឹក​ក្រូចសើច

  • រំដេង​

  • ត្រប់ស្រួយ

  • ម្នាស់​

  • ផ្សិតចំបើង​

  • គល់​ស្លឹកគ្រៃ​ ​

  • អំពិល​ទុំ​

  • ជី​នាងវង​

  • ទឹកត្រី​ ស្ករស​ ប្រេងខ្យង​ ម្សៅស៊ុប អំបិល

Directions

  • រំងាស់ខ្ទិះ​ដើម​កន្លះ​ចាន កូរអោយឈ្ងុយ​ហើយ​ដាក់​ម្ទេស​ចិញ្ច្រាំ​ចូល​
  • ចាក់​ខ្ទឹមស ស្លឹក​ក្រូចសើច រំដេង ខ្ទឹមបារាំង​ សាច់គោ ហើយ​ច្រ​បូល​ចូលគ្នា​។
  • បន្ទាប់មក​ដាក់​គល់​ស្លឹកគ្រៃ ម្សៅស៊ុប ទឹកត្រី ស្ករស ប្រេងខ្យង ហើយ​ទុកអោយពុះផុយសាច់បន្តិច
  • ក្រោយមក​ដាក់​ត្រប់ស្រួយ​ចូល​ហើយ​ចាក់​ខ្ទិះ​ចុង​កន្លះ​ចាន​
  • ទុកអោយ​ត្រប់​ផុយ​បន្តិច​ហើយ​ទ់ប​ដាក់​ម្នាស់​ចូល​ទៀត​
  • ដាក់​អំពិល​ទុំ​និង​ផ្សិតចំបើង ភ្លក្ស​រសជាតិ​ឱ្យ​ត្រូវ​តាមចំណូលចិត្ត​រួច​បង់​ជី​នាងវង​ចូល​ជាការ​ស្រេច