របៀបធ្វើសម្លម្ជូរក្បាលត្រីស្លឹកអំពិល

Join Our Telegram Channel

Ingredients

  • ក្បាលត្រីដៀប 2

  • ប្រហុក រំដេង ខ្ទឹមស គល់ស្លឹកគ្រៃបន្តិច

  • ម្អមក្រៀម ម្អមស្រស់ ម្ទេស

  • ត្រួយស្លឹកអំពិល 1ខាំកន្លះ

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប

Directions

  • លាងបន្លែនឹងក្បាលត្រីធ្វើអោយស្អាត ដាក់អំបិលលាងទឹកអោយជ្រះរំអិលនឹងឆ្អាប
  • រួចដាក់អំបិលបន្តិច និងទឹកត្រី ច្របល់វាទុកសិន
  • ដាក់ដាំទឹកអោយពុះ ជ្រុំប្រហុកហើយបង់រំដេង គល់ស្លឹកគ្រៃ ខ្ទឹមសចូល
  • រួចចាំបង់ត្រីតាមក្រោយ កុំភ្លេចដួសពពុះចេញ បង់គ្រឿងផ្សំ អំបិល ទឹកត្រី ម្សៅស៊ុប រួចបង់ត្រួយអំពិល។ភ្លក្សរសជាតិតាមចំនូលចិត្ត
  • បន្ទាប់មកបង់ម្អមក្រៀមនិងម្ទេស រួចបង់ម្អមស្រស់ចុងក្រោយជាការស្រេច