Join Our Telegram Channel
Ingredients
ក្តាត
ត្រីកញ្ចុះ
កំពឹស
ម្រះព្រៅ
ខួរក្តាម (ស្រែ)
រំដេង + រមៀត
ខ្ទឹមស
អំពិលខ្ចី
ប្រហុក
អំបិល + ប៊ីចេង + ស្ករស
Directions
- សកសម្បកក្តាត រួចកាត់ជាកង់ៗ
- ឆ្កិះយកខួរក្តាម ដាក់មួយកូនចាន រួចទុកមួយឡែក
- ដាក់សាច់ក្តាមចូលក្នុងត្បាល់ រួចបុកឲ្យម៉ត់ ដើម្បីឲ្យវាចេញជាតិពីក្តាម
- រួចចាក់ទឹកចូលដើម្បីត្រងយកជាតិ (យកតែទឹកប៉ុណ្ណោះ)
- បុកគ្រឿងដូចជារំដេង + រមៀត + ខ្ទឹមស ឲ្យម៉ត់ចូលគ្នា រួចទុកមួយឡែក
- ដាំទឹកឲ្យពុះ រួចដាក់អំបិលខ្ចីចូល ឲ្យវាចេញជាតិជូរ។ បន្ទាប់ពីជូរល្មមហើយ ត្រូវស្រង់អំពិលខ្ចីចេញ
- ដាក់ប្រហុកចូលក្នុងទឹកដែលពុះ (ត្រងយកតែទឹកប្រហុក) រួចដាក់គ្រឿងដែលបានបុកខាងលើ
- បន្ទាប់មកដាក់ត្រីកញ្ចុះចូល រួចទុកវាឆ្អិន
- បន្ទាប់មកត្រូវចាក់ទឹកក្តាម និងខួរក្តាមចូល (បើទឹកសម្លឡើងពពុះត្រូវដួសពពុះនោះចេញផង)
- រួចដាក់ក្តាតចូល ទុកវាឲ្យឆ្អិនបន្តិច
- បើទឹកសម្ល មិនទាន់ជូរ ត្រូវជ្រុំអំពិលខ្ចីបន្ថែមតាមចំណូលចិត្ត
- ចុងក្រោយ ត្រូវដាក់កំពឹស និងក្តាមដែលនៅសល់ រួចថែមម្រះព្រៅជាការស្រេច