Join Our Telegram Channel
Ingredients
ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ ឬត្រីឆ្លាំង)
សាច់ជ្រូកបីជាន់ចិញ្ច្រាំ
ខ្យង
ខ្ទិះដូង (មិនដាក់ក៌បាន)
ទំពាំងស្រស់ ស្លឹកងប់ ស្លឹកបាស ននោងជ្រុង ផ្សិតចំបើង
ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
ប្រហុក
អាចថែមបន្លែផ្សេងៗទៀតដាក់តាមចំណូលចិត្ត
Directions
- ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្ល ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់ចោលប្រហែល15-20នាទី ដើម្បីអោយអស់ជាតិហាងរបស់ទំពាំង។
- ទើបដាក់ជ្រុំប្រហុក រួចហើយបង់សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រីចូល
- ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក្សរសជាតិអោយល្មមតាមការចូលចិត្ត រួចទើបដាក់ ស្លឹកងប់ និងស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច






