របៀបធ្វើសម្លប្រហើរត្រីអាំង

Join Our Telegram Channel

Ingredients

  • ត្រីអាំង 1ក្បាល (ត្រីរ៉សឬត្រីឆ្លាំង)

  • ប្រហុក 1ស្លាបព្រាបាយ

  • ល្ពៅ ត្រាវ ផ្សិតចំបើង ននោង ផ្ទី ស្លឹកបាស ត្រលាច ត្រួយល្ពៅ ឬបន្លែផ្សេងទៀតតាមចំនូលចិត្ត

  • ស្លឹកគ្រៃបុក (ស្លឹកគ្រៃ ខ្ជាយ ខ្ទឹមស ខ្ទឹមក្រហម រមៀតបន្តិច)

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប

Directions

  • ត្រីអាំងបេះយកតែសាច់ បេះដុំៗប៉ុនមេដៃ
  • បន្លែលាងទឹកអោយស្អាត ល្ពៅ ត្រាវ ននោង ហាន់ដុំៗ ត្រលាចពុំជាបួនហើយហាន់ស្តើងៗល្មម។ ផ្សិតចំបើងពុះជាពីរតាមតូចធំ ផ្ទីនឹងស្លឹកបាសបេះយកតែត្រួយខ្ចីៗ
  • បុកគ្រឿងអោយម៉ត់ហើយដាក់់សាច់ត្រីពាក់កណ្តាលបុកចូលគ្នា ទុកពាក់កណ្តាលបង់តាមក្រោយ
  • ដាក់ដាំទឹកអោយពុះ រួចបង់ប្រហុក បន្ទាប់មកបង់គ្រឿងបុកនឹងបន្លែរឹងៗមុន ល្ពៅ ត្រាវ ននោង ត្រលាច។ ទុកអោយពុះរួចដាក់ស្ករ អំបិល ទឺកត្រី ម្សៅស៊ុប
  • ភ្លក្សរសជាតិតាមចំនូលចិត្តទើបបង់បន្លែផ្សេងៗទៀតចូលតាមក្រោយ។ ទុកអោយឆ្អិនបន្លែទើបបង់ត្រីដែលនៅសល់ចូល ជាការស្រេច