របៀបធ្វើសម្លត្រពាំងស្រែ

Join Our Telegram Channel

គ្រឿងផ្សំ

  • ត្រីប្រា 1ក្បាល

  • ខ្ចៅ 1ចានចង្កឹះ

  • ត្រពាំងខ្ចី 1ផ្លែ

  • ស្លឹកងប់ ននោង ឬបន្លែផ្សេងទៀតតាមចំនូលចិត្ត

  • ប្រហុក

  • អង្ករបន្តិច

  • ម្ទេសប្លោក ឬម្ទេសហាវ៉ៃ

  • អំបិល ស្ករ ទឹកត្រី ម្សៅស៊ុប

របៀបធ្វើ

  • លាងត្រី និងបន្លែអោយស្អាត ហើយទុកមួយឡែកសិន
  • ចាក់ត្រពាំងច្របល់គ្នាជាមួយអង្ករអោយសព្វហើយចាក់ទឹកចូល ឬបងប្អូនអាចយកទឹកអង្ករមកប្រើជំនួសក៏បាន
  • រំងាស់ទំពាំងអោយយូរ ដើម្បីអោយបាត់ហាង ប្រហែល 20-30នាទី ឬសំគាល់លើអង្ករក៏បាន
  • ពេលទំពាំងសាបហើយ យើងត្រូវដាក់ជ្រុំប្រហុក បន្ទាប់មកត្រូវដាក់អំបិល ស្ករ ម្សៅស៊ុប ទឹកត្រី (ឬដាក់ប៊ីចេងតាមចំនូលចិត្ត)
  • បើរំងាស់ទំពាំងហើយសម្លគោកពេក យើងថែមទឹកចូលបន្តិច
  • ដាក់ត្រីចូល ទុកវាមួយពុះហើយទើបចាក់ខ្ចៅចូលតាមក្រោយ
  • ភ្លក្សរសជាតិ សាបប្រៃតាមចំនូលចិត្ត (តែសម្លនេះត្រូវមានរសជាតិដិតបន្តិចទើបឆ្ងាញ់)
  • បន្ទាប់មកដាក់ននោង ម្អេស ទុកមួយពុះសិន ទើបស្លឹកងប់ចូល កុំទុកអោយបន្លែរលួយពេក
  • រួចរាល់ហើយ ញាំក្តៅៗ ពិតជាឆ្ងាញ់ណាស់ កុំភ្លេចទឹកត្រីម្ទេសផង
  • ចំពោះបន្លែបន្សាបនឹងបន្លែផ្អែម បងប្អូនអាចថែមតាមចំនូលចិត្ត អ្នកខ្លះមិនប្រើអង្ករតែប្រើពោតវិញ