របៀបធ្វើសម្លខ្ទិះត្រីអណ្តែង

Join Our Telegram Channel

Ingredients

  •  ត្រីអណ្តែង 1គីឡូ

  • ខ្ទិះដូង 4ចានចង្កឹះ

  • ស្លឹកក្រូចសើច 10 សន្លឹក

  • រំដេង 1ដុំ

  • ត្រូកួនចិន កន្លះគីឡូ

  • ផ្សិតចំបើង 3ខាំ

  • ខ្ទឹមសចិញ្រ្ចាំ 1ស្លាបព្រាបាយ

  • ទឹកត្រី 2ស្លាបព្រាបាយ

  • ស្ករស 1ស្លាបព្រាបាយ

  • ម្សៅស៊ុប 1ស្លាបព្រាបាយ

  • ប្រេងឆា 2ស្លាបព្រាបាយ

  • ប្រហុកចិញ្ច្រាំ 1ស្លាបព្រាបាយ

  • ម្ទេសឆ្អើរចិញ្រ្ចាំ 1ស្លាបព្រាបាយ

Directions

  • ត្រីកាត់កង់ៗ ត្រកួនកាត់កង់ៗ រំដេង ហាន់ចំណិតស្តើងៗហើយដំអោយបែក
  • ដាំប្រេងឲ្យក្តៅ ហើយដាក់ខ្ទឹមសបំពងឲ្យឈ្ងុយ ដាក់ម្ទេសចិញ្រ្ចាំ ប្រហុកកូរចូលគ្នារួចទើបដាក់ត្រីអណ្តែង ស្លឹកក្រូចសើច រំដេង ទឹកត្រី ស្ករស ម្សៅស៊ុប ផ្សិតចំបើង ខ្ទិះដូងទុកឲ្យពុះ ទើបដាក់ត្រកួនរួចភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច
  • ពេលញ៉ាំកុំភ្លេចថែមស្លឹកម្រះព្រៅពីលើ