របៀបធ្វើសម្លកកូរឆ្អឹងជំនីជ្រូក

Join Our Telegram Channel

Ingredients

  • ឆ្អឹងជំនីជ្រូក

  • សាច់ជ្រូក3ជាន់បន្កិច

  • ប្រហុកចិញ្រ្ចាំ

  • អង្ករលីង

  • បន្លែកកូរ

  • ស្លឹកបាស ស្លឹកម្រំ ឬស្លឹកម្រះ

  • ត្រប់ពុតលំញោង

  • គ្រឿងបុកកន្លះចានចង្កឹះ

  • ខ្ទិះដូង (មិនដាក់ក៏បាន)

  • អំបិល ស្ករ ម្សៅស៊ុប ទឹកត្រី

Directions

  • បន្លែ និងសាច់ត្រូវលាងអោយស្អាតរួចទុកមួយឡែកសិន
  • ដាក់ដាំឆ្នាំងអោយក្តៅរួចដាក់សាច់ជ្រូក3ជាន់ចូល ព្រោះខ្ញុំមិនប្រើប្រេងឆា (បើបងប្អូនប្រើប្រេងឆា យើងត្រូវដាក់សាច់3ជាន់ចូលក្រោយឆាគ្រឿងវិញ)
  • ឆាសាច់3ជាន់អោយចេញខ្លាញ់បន្តិចទើបចាក់គ្រឿងបុកចូល (ក្នុងគ្រឿងកុំភ្លេចដាក់ខ្ទឹមសចូលផង) ឆាអោយឈ្ងុយហើយដាក់ប្រហុកចូលម្តង បន្តរកូរអោយសព្វហើយមានក្លិនឈ្ងុយ
  • ដាក់ឆ្អឹងជំនីចូលម្តង បន្តកូរអោយឆ្អិនឆ្អឹងជំនី
  • ខ្ញុំដាក់ត្រប់ពុតលំញោងលីងជាមួយឆ្អឹងជំនីអោយហើយ ដើម្បីកុំអោយវាល្វីងខ្លាំងពេក ទើបដាក់គ្រឿងផ្សំចូល មានដូចជា អំបិល ស្ករ ទឹកត្រី
  • ភ្លក្សរសជាតិសាបប្រៃតាមចំនូលចិត្ត
  • ដាក់ទឹកចូលតែបន្តិចទេ ដើម្បីបន្តរំងាស់អោយឆ្អឹងជំនីផុយល្អ
  • ពេលឆ្អឹងជំនីផុយល្អហើយ យើងត្រូវដាក់បន្លែរឹងចូលមុន ចំណែកបន្លែស្លឹកទុកដាក់ក្រោយគេ
  • បន្ទាប់មកដាក់អង្ករលីង កូរច្របល់ចូលគ្នាអោយសព្វ ទើបដាក់ទឹកចូលហើយគ្របវាទុកអោយពុះ
  • ចុងក្រោយដាក់ខ្ទិះដូងចូលជាមួយនឹងបន្លែស្លឹក
  • កុំភ្លេចភ្លក្សរសជាតិម្តងទៀតផង ក្រែងត្រូវបន្ថែមគ្រឿង