របៀបធ្វើលតឆាឈ្ងុយឆ្ងាញ់

Join Our Telegram Channel

Ingredients

  • សាច់គោ 200 ក្រាម

  • ពងមាន់ 2 គ្រាប់

  • លត 500 ក្រាម

  • សណ្តែកបណ្តុះ ខាត់ណា

  • ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង

  • ខ្ទឹមសចិញ្ច្រាំលាយជាមួយម្ទេស

Directions

  • ចៀនពងមាន់រួចទុកមួយឡែកសិន
  • ដាក់ខ្ទះអោយក្តៅរួចដាក់បំពងខ្ទឹមអោយក្រហមរួចដាក់សាច់គោចូល
  • ឆាសាច់គោអោយឆ្អិនទើបដាក់គ្រឿងទេសចូលគ្រប់មុខ
  • ភ្លក្សរសជាតិល្មមហើយត្រូវដាក់បន្លែខាត់ណាចូល ឆាត្រលប់ទៅមក 3-4 ត្រលប់ទើបដាក់លតចូល
  • ឆាលតអោយឆ្អិនសិនមុនដាក់សណ្តែកបណ្តុះចូល ព្រោះសណ្តែកគ្រាន់តែដាក់ចូលក៏ឆ្អិនទៅហើយ
  • ឆា 2-3 ត្រលប់ហើយដួសដាក់ចានថែមពងមាន់ចៀនពីលើជាការស្រេច