Join Our Telegram Channel
Ingredients
ទឹកដោះគោស្រស់ 1 លីត្រ
ទឹកដោះគោខាប់
ទឹកដោះគោជូរ (vinamilk) គ្មានស្ករ ដើម្បីធ្វើមេយ៉ាអួ
Directions
- យកឆ្នាំងធំល្មម ដាក់ទឹកដោះគេាស្រស់ និង ទឹកដោះគេាខាប់ ចូលក្នុងឆ្នាំងកូរឲ្យសព្វ ហើយដាក់ដាំឲ្យពុះ
- លើកចុះ ចាំឲ្យទឹកដោះគេានៅក្ដៅអ៊ុនៗ ចាំដាក់ទឹកដោះគេាជូចូល កូរតិចៗឲ្យសព្វ
- ចាក់ទឹកដោះគោចូលប្រអប់ឬពែងតូចបន្ទាប់មកដាក់ចូលធុងឬឆ្នាំងដែលអាចរក្សាកំដៅ ,ចាក់ទឹកក្តៅចូលត្រឹមករពែង ហើយបិតគំរបធុង ទុកចេាលពីរ 5~8ម៉ោង ក្នុងរយះពេលអប់មិនត្រូវប៉ះរឺបើកវាទេ
- ក្រោយពីយកចេញវិញវានិងក្លាយជាទឹកដោះគេាជូ អ្នកត្រូវដាក់ចូលទូរទឹកកកជាន់ត្រជាក់ រឺ ដាក់នៅជាន់កកតាមការចូលចិត្ត
- លើសពីនេះ យើងអាចញ៉ាំជាមួយផ្លែឈើឬយកទៅក្រឡុកលាយជាមួយផ្លែឈើក៏ឆ្ងាញ់ដែល