របៀបធ្វើយៅហេ ឬ ផ្អកបង្គាបែបងាយៗ

Join Our Telegram Channel

Ingredients

  • បង្គា 1 គីឡូ

  • ខ្ទឹមស 1 មើម

  • ទឹកត្រី (កន្លះកូនចានចង្កឹះ) ស្ករស (150 ក្រាម) អំបិល (កន្លះស្លាបព្រាបាយ)

  • ស្រាស (កន្លះពែង) ខ្ញី (1កូនដុំ) រំដេង (1 កូនដុំ) ម្ទេសស្រស់ ម្សៅម្ទេស (1-2 ស្លាបព្រាបាយ) តាមការចូលចិត្ត

Directions

  • បង្គាត្រូវបេះក្បាលវា ហើយវះខ្នងយកសសៃពណ៍ខ្មៅចេញ រួចលាងជាមួយទឹកសូដាអោយស្អាតល្អ
  • បន្ទាប់មកត្រូវយកវាទៅផ្ទាប់ជាមួយស្រាសប្រហែល 4 ស្លាបព្រាបាយ ផ្អាប់វាទុកប្រហែល 15 នាទី រួចស្រង់ដាក់កញ្ជ្រែងហើយយកវាទៅហាលថ្ងៃ 2-3 ម៉ោង
  • ហាន់ខ្ទឹមជាបន្ទះៗ ខ្ញីហាន់ជាសសៃល្អិត ឬបន្ទះតាមចំនូលចិត្ត ម្ទេស និងរំដេងបុកអោយម៉ត់ រួចយកទៅហាលថ្ងៃដូចគ្នា
  • ចាក់ទឹកត្រី ស្ករស និងអំបិលចូលក្នុងឆ្នាំង កូរវាអោយរលាយសិន ទើបយកទៅដាំលើភ្លើងអោយពុះ(បើចូលចិត្តផ្អែមអាចថែមស្ករលើសនេះបាន) ពេលពុះហើយលើកវាចុះទុកអោយត្រជាក់
  • ងាយទៅប្រលាក់សាច់វិញម្តង ពេលបង្គាក្រៀមស្ងួតហើយ យើងត្រូវចាក់គ្រឿងដែលបានហាលទាំងអស់ចូលគ្នា រួចចាក់ស្រាសដែរនៅសល់ចូលផង កុំភ្លេចម្ទេសម៉ត់
  • កូរច្របល់ចូលគ្នាអោយសព្វប្រហែល 10 នាទី ទើបចាក់ទឹកស្ករដែលយើងដាំហើយនោះចូល
  • បន្ទាប់មកចាក់ចូលក្នុងកែវថ្មរួចបិទគ្របវាអោយជិត
  • រួចហើយត្រូវយកកែវនោះទៅហាលថ្ងៃរយះពេល 10-14 ថ្ងៃ (មិនបាច់យកចូលក្នុងផ្ទះទេ ដាក់ហាលវាចោល បាន10ថ្ងៃអាចឆែកមើលបានថាល្មមញ៉ាំឬនៅ) បើបង្គាតូចអាចត្រឹម 7-8 ថ្ងៃ
  • ពេលញ៉ាំថែមគ្រឿងទេសជាមួយក្រូចឆ្មា ម្ទេស នឹងជីរកាន់តែឆ្ងាញ់