Join Our Telegram Channel
Ingredients
មឹកធំៗ 3-5 ក្បាល
ស្លឹកជីរវ៉ាន់ស៊ុយចិញ្ច្រាំ 1 ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ 1-2 ស្លាបព្រាបាយ
ប្រេងខ្យង 1 ស្លាបព្រាបាយ
ស្ករស 1 ស្លាបព្រាកាហ្វេ
សាច់ជ្រូកចិញ្ច្រាំ 100 ក្រាម
ខ្ទឹមសចិញ្ច្រាំ 1 ស្លាបព្រាបាយ
ការ៉ុតចិញ្ច្រាំ 1 ស្លាបព្រាបាយ
ខ្ទឹមបារាំងចិញ្ច្រាំ កន្លះស្លាបព្រាបាយ
ម្ទេសហាវ៉ៃព៌ណក្រហមចិញ្ច្រាំ 1ស្លាបព្រាបាយ
ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមកាត់ខ្លីៗ 1 ស្លាបព្រាកាហ្វេ
ប្រេងឆា 1 ស្លាបព្រាកាហ្វេ
Directions
- ដាំខ្ទះឆាសាច់ជ្រូកចិញ្ច្រាំ ខ្ទឹមបារាំង ស្លឹកជីរវ៉ាន់ស៊ុយ ខ្ទឹមស ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យងម្ទេសហាវ៉ៃម្រេចម៉ត់ និងការ៉ុតឆាផ្សំចូលគ្នាឲ្យបានរសជាតិតាមចំណង់ចំណូលចិត្ត ទើបយកវាទៅញាត់នៅក្នុងមឹកឲ្យសមល្មមណែនល្អរួចយកឈើចាក់ធ្មេញខ្ទាស់មុខវាកុំឲ្យធ្លាយស្នូលចេញមកក្រៅ ។
- បន្ទាប់មកយកវាទៅបំពង ឬអាំងឲ្យឆ្អិន សឹមលើកដាក់ចាននិងហាន់ជាចំណិតៗ ។ អ្នកគួរតុបតែងឲ្យស្អាត ដោយប្រើជីរវ៉ាន់ស៊ុយ និងស្លឹកខ្ទឹម ។
- ទទួលទានជាមួយទឹកប៉េងប៉ោះឬទឹកត្រីកោះកុងនិងបាយសក្តៅៗឬធ្វើជាគ្រឿងក្លែមក៏បាន។






