Join Our Telegram Channel
Ingredients
មឹក
សាច់ជ្រូកចិញ្ច្រាំ
គល់ជីរវ៉ាន់ស៊ុយ បុកអោយម៉ត់
ស្លឹកខ្ទឹម កាត់ខ្លីៗ
ទឹកស៊ីអ៊ីវ
ប្រេងខ្យង
ស្ករស
ម្រេច
ម្សៅស៊ុប
ប្រេងឆា
Directions
- យកសាច់ជ្រូកចិញ្ច្រាំនឹង ជីរវ៉ាន់ស៊ុយ ខ្ទឹមស ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្សៅស៊ុប និងម្រេច ផ្សំចូលគ្នា ច្របល់ចូលគ្នាអោយសព្វល្អ
- យកវាទៅញាត់នៅក្នុងមឹកឲ្យសមល្មមណែនល្អរួចយកឈើចាក់ធ្មេញខ្ទាស់មុខវាកុំឲ្យធ្លាយស្នូលចេញមកក្រៅ
- បន្ទាប់យកទៅចំហ៊ុយប្រហែល15នាទីដើម្បីអោយឆ្អិនសាច់ជ្រូក។ រួចទើបដាក់ខ្ទះដាំប្រេងឲ្យក្តៅ រួចបំពងខ្ទឹមសឱ្យឈ្ងុយក្រហមល្អរួចដួសដាក់ចានទុកនាទីមួយអន្លើ
- ក្រោយមកយកមឹកទៅបំពងឲ្យឆ្អិនហើយក្រៀមល្អ ទើបលើកដាក់ចាននិងហាន់ជាចំណិតៗ រួចរោយខ្ទឹមសបំពង ពីលើជាការស្រេច






