របៀបធ្វើមឹកឆាម្រេចខ្ចី

Join Our Telegram Channel

Ingredients

  • មឹកកន្លះគីឡូ

  • ម្រេចខ្ចី 1ខាំ

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្ចង ខ្ទឹមសចិញ្ច្រាំ

Directions

  • បកស្បែកមឹកចេញអោយស្អាត (ធ្វើបែបនេះវាមិនធ្វើអោយម្ហូបប្រែពណ៍ខ្មៅ) លាងទឹកអោយស្អាតរួចឆូតឆ្នូតៗហើយហាន់ដុំតូចៗល្មម
  • ម្រេចខ្ចីលាងអោយស្អាត
  • ខ្ទឹមសចិញ្ចាំអោយម៉ត់
  • ដាក់ខ្ទះអោយក្តៅចាក់ខ្ទឹមសលីងអោយឈ្ងុយទើបដាក់មឹកចូល ឆា2-3ត្រឡប់(ត្រូវបើកភ្លើងអោយខ្លាំង)ពេលមឹកឆ្អិនដាក់ម្រេចខ្ចីចូលហើយដាក់គ្រឿងផ្សំចូលតាមក្រោយ
  • ភ្លក្សរសជាតិតាមការចូលចិត្ត ហើយរោយម្ទេសពីលើជាការស្រេច