Join Our Telegram Channel
Ingredients
មឹកសាច់ជ្រូកចិញ្ច្រាំ
គល់ជីវ៉ាន់ស៊ុយ បុកអោយម៉ត់
ខ្ទឹមស បុកឲ្យម៉ត់
ទឹកស៊ីអ៊ីវ
ប្រេងខ្យង
ស្ករស
ម្រេច
ម្សៅស៊ុប
ម្ទេស
ទឹកត្រី
ខ្ទឹមស
ក្រូចឆ្មា
Directions
- យកសាច់ជ្រូកចិញ្ច្រាំ នឹងជីវ៉ាន់ស៊ុយ ខ្ទឹមស ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្សៅស៊ុប និងម្រេច ផ្សំចូលគ្នា ច្របល់ចូលគ្នាអោយសព្វល្អ
- ទើបយកវាទៅញាត់នៅក្នុងមឹកឲ្យសមល្មមណែនល្អ រួចយកឈើចាក់ធ្មេញខ្ទាស់មុខវាកុំឲ្យធ្លាយស្នូលចេញមកក្រៅ
- បន្ទាប់មកយកមឹកទៅដាក់ចំហុយ ពី15នាទីដល់20នាទី រហូតដល់ឆ្អិនល្អ
- ចុងក្រោយធ្វើគ្រឿងផ្សំធ្វើទឹកត្រីកោះកុងម្តង ចំពោះទឹកត្រីនេះត្រូវផ្សំគ្រឿងអោយចាស់មុតទើបឆ្ងាញ់
- កាត់មឹកជាកង់ៗ រួចយកទឹកត្រីកោះកុងស្រូបពីលើមឹកជាការស្រេច






