របៀបធ្វើមីឆុងបែបកូរ៉េ រសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើ

Join Our Telegram Channel

Ingredients

  • មីកូរ៉េ 1 កញ្ចប់ ( Hot chicken flavor ramen)

  • ពងមាន់ 1-2 គ្រាប់

  • តៅហ៊ូ កន្លះប្រអប់

  • ស្លឹកខ្ទឹមមើមធំៗ Spring onion (លក់នៅផ្សារទំនើប)

  • ម្ទេសសំរាប់ធ្វើគីមឈី កន្លះស្លាបព្រាបាយ (Maeil shin gochuja) hot red pepper paste

  • ស្ករ ទឹកស៊ីអ៊ីវ គីមឈីបន្តិច

  • ប្រហិតដាក់តាមចំនូលចិត្ត (មិនដាក់ក៏បាន)

Directions

  • បើសិនជាដាក់ប្រហិត បងប្អូនត្រូវលាងទឹកអោយស្អាតសិន ហើយយកវាទៅស្ងោរអោយឆ្អិនសិន
  • ដាក់ដាំទឹកមួយចានក្នុងកូនឆ្នាំងមួយ ពេលទឹកពុះដាក់គីមឈី ជាមួយមីចូល ហើយគោះពងមាន់ដាក់មួយ
  • កូរពងមាន់អោយឆ្អិនជាមួយមី ពេលឆ្អិនហើយយើងត្រូវដាក់ម្ទេសកូរ៉េនឹងគ្រឿងរបស់មីចូល
  • ហើយថែមស្ករ នឹងទឹកស៊ីអ៊ីវបន្តិច តាមចំនូលចិត្ត (បើមានប្រហិតក៏ដាកើប្រហិតចូលផង)
  • ភ្លក្សរសជាតិតាមចំនូលចិត្ត ហើយដាក់តៅហ៊ូ នឹងពងមាន់ចូល គ្របវាសិនអោយឆ្អិន
  • រួចដាក់ស្លឹកខ្ទឹម នឹងល្ងរសចូល ជាការស្រេច
  • មីកូរ៉េស្វិតជាងមីរបស់ខ្មែរយើង បើធ្វើលឿនឬគ្រាន់តែស្រុះទឹកក្តៅក្នុងចាននោះមិនឆ្អិនល្អទេ