របៀបធ្វើមាន់អាំងទ្រង់គ្រឿង

Join Our Telegram Channel

គ្រឿងសម្រាប់ប្រលាក់សាច់៖

  • ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហម រមាត ស្លឹកក្រូច អំបិល ចុងស្លាបព្រាកាហ្វេ ស្ករ 1 វែក បុកលាយចូលគ្នាអោយម៉ដ្ឋ ចំនួន 1 វែកពេញ

  • សណ្តែកដីលីង បុកអោយម៉ដ្ឋ ចំនួន 1 វែកពេញ

  • ទឹកត្រី កន្លះវែក

  • សាច់មាន់សុទ្ធ 1 គីឡូ និង ចង្កាក់សម្រាប់ដោតសាច់

  • ប្រេងឆា កន្លះវែក

Directions

  • យកសាច់មាន់ហាន់ស្តើងៗល្មម អាចដោតចង្កាក់បាន
  • យកសាច់មាន់ប្រលាក់នឹងគ្រឿងខាងលើ អោយសព្វ ទើបដោតចង្កាក់។
  • ដាក់អាំងធ្យូងក្តៅ រហូតឆ្អិន
  • បរិភោគទ្រាប់ជាមួយជ្រក់ល្ហុង ជ្រក់ត្រសក់ ឬ ជ្រក់បន្លែគ្រប់មុខ មានរសជូរអែម។
  • បើចង់ឆ្ងាញ់ សូមធ្វើទឹកគ្រឿងសាតេ ដោយយក ខ្ទិះដូងទៅរំងាស់ រួចលីងគ្រឿងខាងលើជាមួយ បន្ទាប់មក ថែមថយរសជាតិ ស្ករអំបិលទឹកត្រី តាមចំណូលចិត្ត លុះឆ្អិនសព្វ ទើបយកទៅលាបពឹលើសាច់មាន់អាំង ថែមមួយជាន់ទៀត នៅពេលអាំងឆ្អិន។
  • បើចង់ប្លែកមាត់ អាចយកសាច់មាន់អាំងនេះ ទទួលទានជាមួយនំបញ្ចុក ទ្រប់បន្លែ ជ្រលក់ទឹកត្រីជូរអែមក៏បាន។
  • បើពុំចូលចិត្តបុកគ្រឿង ស្លឹកគ្រៃស្លឹកក្រូចទេ អាចបុកត្រឹមតែ ខ្ទឹមស ម្ទេសក្រហម និង រមាត ថែមអំបិលស្ករ ប្រលាក់សាច់រួចដោតចង្កាក់អាំងក៏បាន។