Join Our Telegram Channel
Ingredients
មាន់ ឬ ទា 1ក្បាល
សាច់ជ្រូកបីជាន់ ចិញ្ចាំអោយម៉ត់ 300ក្រាម
មីសួរត្រាំអោយរីក 1កញ្ចប់
ម្ទេសក្រហមចិញ្ច្រាំអោយម៉ត ហើយទៅបំពងអោយក្រហម 2ស្លាបព្រាបាយ
ហៃប៉ី យីហ៊ឺ លាងទឹកអោយស្អាត ហើយហាន់ជាសសៃតូចៗ
សណ្ដែកដីលីង រឺគ្រាប់ឈូក (គ្រប់ឈូកត្រូវស្ងោហើយបេះបណ្ដូលចេញ)
ការ៉ុត ដំឡូងបារាំង ហាន់ជាចំណិតតូចល្មមៗ
ត្រជៀកណ្តុរត្រាំអោយរីកហាន់ជាសសៃតូចៗ
គ្រឿងការី
ស្ករក្រហមឬស្ករស
អំបិល
ម្សៅស៊ុប
ប្រេងខ្យង
ទឹកស៊ីអ៊ីវ
ទឹកត្រី
ខ្ទឹមសរចិញ្ចាំអោយម៉ត់
Directions
- ត្រូវលាងសម្អាតមាន់ឲ្យស្អាត រួចកាត់ក្រញាំជើងចេញ
- យកចានដែកតូចល្មម យកសាច់ជ្រូកដែលចិញ្រ្ចាំរួចដាក់ក្នុងចានដែក យកត្រជៀកកណ្ដុរដែលហាន់រួច ហៃប៉ី យីហ៊ឺ ការ៉ុត ដំឡូវបារាំង មីសួរ សណ្ដែកដីលីង ដាក់ស្ករ ម្សៅស៊ុប ប្រេងខ្យង ទឺកស៊ីអ៊ីវ ទឹកត្រី អំបិល គ្រឿងការី ខ្ទឹមស ដាក់ម្ទេសក្រហមដែលបំពងចូលបន្តិច ច្របល់ចូលគ្នាអោយសព្វ តាមរសជាតិតាមចំនូលចិត្តអ្នកចង់បាន។
- យកម្ទេសក្រហមដែលបំពងរួចជាមួយអំបិលទៅលាបលើសាច់មាន់ យកគ្រឿងផ្សំដែលលាយរួចច្របល់អោយចូលជាតិញាត់ចូលទៅក្នុងពោះមាន់
- បន្ទាប់មកកាត់អំពៅមកកល់បាតឆ្នាំងដើម្បីការពារកុំអោយខ្លោច ចំហ៊ុយក្នុងឆ្នាំងឬចង់ដុតនៅក្នុងម៉ាស៊ីនក៏បាន