Join Our Telegram Channel
Ingredients
ភ្លៅមាន់ 1 គីឡូក្រាម
ម្សៅបំពង មួយកូនចាន
អំបិល 2 ស្លាបព្រាកាហ្វេ
ទឹកត្រជាក់ មួយកូនពែង
ប្រេងរុក្ខជាតិ 700 ក្រាម
ប៊ីចេង 1 ស្លាបព្រាកាហ្វេ
ស្ករស 1 ស្លាបព្រាកាហ្វេ
ត្រសក់ 1 ផ្លែ
ប៉េងប៉ោះ 1 ផ្លែ
សាឡាដ មួយគុម្ព
Directions
- យកម្សៅបំពងមកលាយជាមួយទឹកត្រជាក់ កុំឲ្យរាវពេក សូមត្រឹមខាប់ៗ បានដាក់អំបិលមួយស្លាបព្រាកាហ្វេ(កុំឲ្យដឹងជាតិប្រៃ)
- លាងភ្លៅមាន់ឲ្យស្អាតទុកឲ្យស្រកទឹក។ បន្ទាប់មកយកភ្លៅមាន់មកប្រលាក់នឹងម្សៅឲ្យសព្វ
ដាក់ខ្លាញ់ដាំឲ្យក្ដៅ។ - បន្ទាប់មកយកភ្លៅមាន់ដែលបានប្រលាក់ម្សៅទុកនោះ មកបង់ពេលដែលខ្លាញ់ក្តៅចាំរហូតដល់ម្សៅក្រៀមល្អជាកាស្រេច។
- លាងត្រសក់ប៉េងប៉ោះសាឡាដឲ្យស្អាត បន្ទាប់មកជិតត្រសក់ និងប៉េងប៉ោះជាបន្ទះស្ដើងៗសម្រាប់ដាក់ចាន។
- ក្រាលសាឡាដពីលើចាន បន្ទាប់មកដាក់ភ្លៅម៉ាន់បំពង និងទឹកច្រលក់លើចានជាការស្រេច៕
- * វិធីធ្វើទឹកជ្រលក់ម្យ៉ាង៖
- ចាក់ទឹកត្រីកោះកុងចូលក្នុងកូនចានតូចមួយដាក់អំបិលស្លាប ព្រាកាហ្វេ, ខ្ទឹមចិញ្រ្ចំា, ប៊ីចេង,ស្ករសរបន្តិចកូរចូលគ្នាជាការស្រេច។