របៀបធ្វើភ្លាសាច់គោបែបអ្នករតនះគីរី

Join Our Telegram Channel

Ingredients


  • សាច់គោ យកសាច់គោល្អខ្ចីហើយផុយ ( លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដើងៗ )

  • ម្ទេសប្លោកលឿង ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃតូចៗល្មម )

  • ខ្ទឹមបារាំង (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដើងៗ )

  • ត្រប់ស្រួយ (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដើងៗ )

  • សណ្ដែកកួរ (លាងទឹកអោយស្អាត កាត់ជាកង់ៗ ខ្លីល្មម )

  • ជីរអង្កាម ( បេះអោយស្អាត រួចយកទៅលាងទឹក )

  • សាឡាត់ នឹងសាឡាត់ពណ៌ស្វាយ ( បេះលាងទឹកអោយស្អាត កាត់ជាកង់ខ្លីៗ ល្មម )

  • ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុះជាបួន )

  • អង្ករលីង

  • អំបិល

  • ម្សៅស៊ុប

  • ស្ករស

  • ក្រូចឆ្មា

  • ប្រហុកឆៅ ( ចិញ្ច្រាំអោយម៉ត់ )

  • រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ( លាងទឹកអោយស្អាត ហាន់បញ្ឈិតស្ដើងៗ )

  • ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( លាងទឹកអោយស្អាត ចិញ្ច្រាំចូលគ្នាអោយម៉ត់ )

Directions

  • ដាក់ដាំទឹកបន្តិចសំរាប់យកមកធ្វើជាទឹកប្រហុក ទឹកពុះរួចយកប្រហុកចិញ្ច្រាំដាក់ចូលចានល្មម ចាក់ទឹកដាំពុះចូលរួចចាក់ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចិញ្ច្រាំ ស្ករស អំបិល ទឹកក្រូចឆ្មារ ម្សៅស៊ុបចូលកូរអោយសព្វ
  • ដាក់សាច់គោចូល រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ភ្លក្សរសជាតតាមចំណូលចិត្ត រួចទុកមួយអន្លើរ
  • យកបន្លែដែលហាន់រួច ដាក់ចូលចានធំមួយ យកសាច់គោដែលត្រាំទឹក ប្រហុក មកចាក់ ចូលជាមួយបន្លែច្របល់ថ្នមៗ រួចដាក់អង្ករលីង ជីរអង្កាម ចូលច្របល់ថ្នមៗម្ដងទៀត
  • ចុងក្រោយរោយអង្ករលីងថែមពីលើសាច់ម្តងទៀតជាការស្រេច