របៀបធ្វើភ្លាងាវពិសេស

Join Our Telegram Channel

Ingredients

  • ងាវ 1គីឡូ

  • ខ្ទឹមក្រហមហាន់ស្តើងៗ

  • ម្ទេសឆា 1ស្លាបព្រាបាយ

  • ទឹកត្រី 1ស្លាបព្រាបាយកន្លះ

  • ទឹកក្រូចឆ្មា 2-3ស្លាបព្រាបាយ

  • ស្ករស 1ស្លាបព្រាកាហ្វេកន្លះ

  • គល់ស្លឹកគ្រៃហាន់ស្តើងៗ

  • ម្ទេសហាន់តូចៗ ស្លឹកជីរអង្កាម ជីរណា (ដាក់តាមចំណូលចិត្ត)

Directions

  • យកងាវដាក់ស្រុះមួយសន្ទុះ (សម្រាប់អ្នកមិនចូលចិត្តហូបឆៅ) រួចស្រង់ចេញយកមកបកហើយទុកមួយអន្លើ
  • យកចានធំល្មមដាក់លាយទឹកត្រី ស្ករស និងទឹកក្រូចឆ្មារចូលកូរឲ្យសព្វ រួចដាក់ខ្ទឹមក្រហម គល់ស្លឹកគ្រៃ និងម្ទេសចូលច្របល់ចូលគ្នាឲ្យសព្វ
  • បន្ទាប់មកដាក់ងាវចូលច្របល់ចូលគ្នា ហើយដាក់ស្លឹកជីរចូលច្របល់ចូលគ្នា។ភ្លក្សរសជាតិតាមចំនូលចិត្ត
  • រួចដួសដាក់ចានជាការស្រេច