Join Our Telegram Channel
Ingredients
ពោះគោគ្រប់មុខ 2គីឡូ
ម្សៅឆា 2ស្លាបព្រាបាយលាយទឹកកន្លះចានចង្កឹះ
ក្រូចឆ្មា 5-6ផ្លែ
ប្រហុកចិញ្ច្រាំអោយម៉ត់ 1កូនចាន
ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង
ខ្ទឹមសហាន់ស្តើងៗ
ស្កត្នោត 3ស្លាបព្រាបាយ
សណ្តែកដីលីងកន្លះចានចង្កឹះបុករួច
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
គល់ស្លឹកគ្រៃហាន់ស្តើងៗ 1ចានចង្កឹះ
ស្ករស
ត្រយ៉ូងចេកហាន់រួច
ត្រសក់
ជី
ទឹក 2ចានចង្កឹះ
ម្ទេសហាន់ 1ស្លាបព្រាបាយ
ស្ពៃក្តោប
ចេកខ្ចី
សណ្តែកគួរ
រឺអាចដាក់បន្លែផ្សេងទៀតតាមចំនូលចិត្ត
Directions
- យកពោះគោកោសអោយស្អាតលាងទឹកអោយស្អាតយកទៅស្ងោដោយដាក់អំបិលបន្តិច ស្កសរបន្តិច និងស្លឹកក្រូចសើច រំដេង នឹងគល់ស្លឹកគ្រៃ រំងាស់ដល់ពោះគោផុយស្រង់ហាន់ជាចំនិតៗទុកមួយឡែកសិន
- យកបន្លែចិតដូចរូបរួចរៀបដាក់ចានរួចយកទៅក្លាសសេអោយត្រជាក់
- ទឹកប្រហុក យកប្រហុកទៅជ្រុំជាមួយទឹកដែលពុះរហូតអស់ជាតិរួចដាក់ស្កត្នោត លាយទឹកដោះគោខាប់ប្រហែល2-3ស្លាបព្រាបាយផង រួចដាក់ម្សៅស៊ុប និងម្សៅឆាដែលលាយទឹកស្រេចកូរអោយសព្វរំងាស់ដល់ពុះ
- ពេលញុំាគ្រាន់តែយកម្ទេស ក្រូចឆ្មា និង ខ្លឹមសរដាក់ចូលក្នុងទឹកប្រហុករួចយកបន្លែផ្ទាប់ជាមួយពោះគោចុចទឹកប្រហុកជាការស្រេច។
- ភ្លក្សមើលតាមការចូលចិត្តរួចលើកចុះទុកអោយត្រជាក់ ដាក់ស្លឹកគ្រៃហាន់និងសណ្តែកដីលីងចូលកូអោយសព្វទុកមួយឡែក
- ពេលញុំាគ្រាន់តែយកម្ទេស ក្រូចឆ្មានិងខ្ទឹមសដាក់ចូលក្នុងទឹកប្រហុករួចយកបន្លែផ្ទាប់ជាមួយពោះគោហើយជ្រលក់ទឹកប្រហុកជាការស្រេច






