របៀបធ្វើពោតអាំងខ្ទិះដូង

Join Our Telegram Channel

Ingredients

  • ពោត 10ផ្លែ

  • ខ្ទិះដូង 500មល

  • ស្ករត្នោត 2០០ក្រាម

  • ស្លឹកខ្ទឹម 3ដើមហាន់តូចៗ

  • អំបិល កន្លះស្លាបព្រាកាហ្វេ

Directions

  • មុនដំបូងត្រូវយកខ្ទិះដូងមកដាក់រំងាស់ប្រហែលជា 1០នាទី
  • បន្ទាប់មកដាក់ស្ករត្នោត និងអំបិលចូលរួចទុកវា 15នាទីទៀតចាំបិទភ្លើងទុកឲ្យរាងត្រជាក់បន្តិចដាក់ស្លឹកខ្ទឹមចូល
  • យកពោតមកដាក់អាំងទាំងសំបក ពេលឆ្អិនបាន80ភាគរយ ទើបបកសំបកចេញអោយអស់(ដាក់ភ្លើងក្តៅល្មម)ពេលឆ្អិនសព្វល្អ ទើបយកមកលាបទឹកខ្ទិះដូង
  • បន្ទាប់ពីលាបរួចយកទៅដាក់អាំងបន្តិចៗទៀត បន្ទាប់ពីអាំងបន្តិចទៀតហើយយកវាមកលាបខ្ទិះដូងម្តងទៀតជាការស្រេច